MENU
គ្រូបង្វឹកកម្ពុជា សុំទោសដល់អ្នកគាំទ្រ ដែលមិនអាចឈ្នះ ឥណ្ឌា ២ - ៣
កីឡា | ថ្ងៃព្រហស្បតិ៍ ទី២៣ មីនា ២០១៧, ០៨:១៥ | ៧៥៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ លោក ឡេអូណាដូ ល្វីស ដែលជាគ្រូបង្គោលថ្មីរបស់កម្ពុជា បានថ្លែងក្រោយបញ្ចប់ការប្រកូតមិត្តភាពកាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ថា លោកសុំទោសដល់អ្នកគាំទ្រដែលខំមកទស្សនាដោយផ្ទាល់ប៉ុន្តែក្រុមបាល់ទាត់កម្ពុជាមិនអាចឈ្នះបានដោយលទ្ធផល ២ - ៣ ។

លោក ឡេអូណាដូ ល្វីស ដែលជាគ្រូបង្គោលថ្មីរបស់កម្ពុជានិយាយក្រោយបញ្ចប់ការប្រកួតមិត្តភាពរវាងប្រទេសទាំងពីរ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ថា សម្រាប់ការប្រកួតមិត្តភាពលើកនេះដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់មកមើលទស្សនាផ្ទាល់ថ្ងៃនេះ លោកពិតជាសុំទោសដល់ប្រជាជនខ្មែរ ដែលោកដឹកនាំក្រុមជម្រើសជាតិទទួលបែបនេះ។ លោកដឹងថា សម្រាប់ការលើកនេះ ប្រជាជនខ្មែរប្រាកដជាចង់ឱ្យឈ្នះ ប៉ុន្តែលទ្ធផលមិនអាចដូចអ្វីដែលយើងប្រាថ្នាបានឡើយ។

គ្រូបង្វឹករូបនេះបានបញ្ជាក់ថា ក្រុមជម្រើសជាតិបានបង្កើតឱកាសជាច្រើននិង ស៊ុតសំដៅភាគីម្ខាងទៀត ប៉ុន្តែយើងមិនអាចមានសំណាងក្នុងការរកគ្រាប់បាល់ដើម្បីឈ្នះបានឡើយ។ លោកនឹងសន្យាថា ក្រុមជម្រើសជាតិកម្ពុជានឹងរីកចម្រើនច្រើនជាងនេះនាពេលខាងមុខនេះ។ ប៉ុន្តែយើងបានបញ្ចេញសមត្ថភាពរបស់យើងឱ្យល្អប្រសើរជាងមុនផងដែរ បើទោះបីជាចូលដល់វគ្គទី២ កីឡាកររបស់យើងបានរៀងលេងធ្លាក់បន្តិច។

លោក Stephen Constantine គ្រូជម្រើសជាតិក្រុមបាល់ទាត់ឥណ្ឌាបានថ្លែង ថា លោកបានសង្កេតឃើញ ក្រុមកម្ពុជាពិតជាធ្វើបានល្អ ក្នុងរយៈពេលនៃការប្រកួតលើកនេះ។ បើទោះបីជាកម្ពុជាមានផ្លាស់ប្តូរគ្រូថ្មី និងរៀបចំមូលកីឡាទើបជាង២អាទិត្យក៏ដោយ ប៉ុន្តែវាការចាប់ផ្តើមដ៏ល្អសម្រាប់ក្រុមកម្ពុជា។ វាមិនមែនជាការងាយស្រួលឡើងក្នុងផ្លាស់ប្តូរបែបនេះ ហើយបានធ្វើយ៉ាងល្អលើទីលាន។ 

 

សូមបញ្ជាក់ថា ការប្រកួតលើកនេះក្រុមជម្រើសជាតិកម្ពុជា ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីពីប្រទេសប្រេស៊ីលនោះ មានសភាពប្រែប្រួលច្រើន ជាមួយភាពល្អប្រសើរខណៈការប្រមូលផ្តុំកីឡាករលើកនេះខុសប្លែកជាងមុននិងជុំដោយកីឡាករឆ្នើម។

បញ្ចប់ការប្រកួតលទ្ធផលនៃការប្រកូតមិត្តភាពរវាងកម្ពុជា និង ឥណ្ឌា កម្ពុជា ២-៣ ឥណ្ឌា ដោយ កីឡារឥណ្ឌា Sunil Chhetri ស៊ុតចូលនានាទី៣៦ កីឡាករកម្ពុជា ឃួន ឡាបូរ៉ាវី  ស៊ុតចូលនានាទី៣៧' វិញ  កីឡារឥណ្ឌា Eje Lalpekhlua  ស៊ុតចូលនានាទី៥០  កីឡារឥណ្ឌា Sandesh Jhingan  ស៊ុតចូលនានាទី៥៣' ចុងក្រោយនាំមុខ៣ហើយ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា តាមវិញបានត្រឹម២គ្រាប់វិញ ដោយស៊ុតចូលនានាទី៦២៕ដោយ បូរិន    

                                                                                        

Tags:
  • គ្រូបង្វឹក
  • ឥណ្ឌា
  • អ្នកគាំទ្រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥