MENU
វាសនាបក្សប្រឆាំងទៅជាយ៉ាងបន្ទាប់ក្រសួងមហាផ្ទៃ បន្តដាក់គំនាបមកលើកិច្ចការផ្ទៃក្នុងបក្ស មិនឈប់ឈរបែបនេះ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៦ មេសា ២០១៧, ០៨:២០ | ៨០៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   សម្តេចស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៥ខែមេសាឆ្នាំ២០១៧ នេះបានចេញលិខិតផ្លូវការមួយច្បាប់ជម្រាប់ជូនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដោយបានលើកឡើងថា ”ការជ្រើសតាំងអនុប្រធានគណបក្សសង្រ្គោះជាតិចំណួន៣រូប លោក ប៉ុល ហំម លោក ស្រីមួរ សុខហូរនិងលោកអេង ឆៃអ៊ាង”។មិនស្របតាមលក្ខន្តិកៈបក្សប្រការ៤៧ថ្មីដោយការជ្រើសរើសនេះហួសរយៈពេល៣០ថ្ងៃគិតចាប់ពីលោក សម រង្ស៊ី លាលែងពីប្រធានគណបក្ស។

សម្តេចស ខេង បានបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី៥ខែមេសាឆ្នាំ២០១៧ដដែលថា ក្រសួងមហាផ្ទៃបានទទួលស្គាល់ឯកឧត្តម កឹម សុខា ជាប្រធានជាគណបក្សសង្រ្គោះជាតិនិងទទួលយកការដកចេញនូវចំណងជើង”ដូរមេឃុំបម្រើបក្សដាក់មេឃុំមប្រើរាស្រ្ត”ពីគោលនយោបាយ៥ចំណុចរបស់គណបក្សសង្រ្គោះជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិ៤ឆ្នាំ២០១៧។

លិខិតរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានធ្វើឡើងចំពេលដែលឯកឧត្តម  កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានចាកចេញពីប្រទេសកម្ពុជាបំពេញបេសកកម្មនៅប្រទេសអូស្រ្តាលីនិងញ៉ូហ្សេឡិន។

គួរបញ្ជាក់ថាគណបក្សសង្រ្គោះបានជួបជាមួយតំណាងក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០១៧ម្តងរួចមកហើយដើម្បីជជែកគ្នាបន្ទាប់ក្រសួងមហាផ្ទៃមិនព្រមទទួលស្គាល់ការជ្រើសតាំងអនុប្រធានគណបក្សសង្រ្គោះជាតិចំនួន៣រូបដោយសមាជថ្នាក់ជាតិនៃគណបក្សប្រឆាំង កាលពីថ្ងៃទី២ខែមីនាឆ្នាំ២០១៧ក្រោយពីឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សបានលាលែងកាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧។

ឯកឧត្តម អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់អ្នកកាសែតក្រោយពីជំនួប១និង៣០នាទីកាលពីល្ងាចថ្ងៃទី២៩ខែមីនាឆ្នាំ២០១៧ថាការជួបគ្នានោះគ្រាន់តែជជែកគ្នាឲ្យយល់ចិត្តគ្នាគ្មានអ្វីជាលទ្ធផលឬសម្រេចយ៉ាងណាទេ។ ក្រសួងមហាផ្ទៃបានស្នើឲ្យគណបក្សសង្រ្គោះជាតិមើលលិខិតដែលក្រសួងមហាផ្ទៃបានបញ្ជាក់និងស្នើដកចេញចំណងជើង”ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្ត”។

លោក ប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនៅថ្ងៃទី៣០ខែមីនាឆ្នាំ២០១៧ក្រសួងមហាផ្ទៃបានធ្វើសន្និសីទកាសែតប្រកាសថាគណបក្សសង្រ្គោះជាតិបានបំពានយ៉ាងធ្ងន់ធ្ងរលើកលក្ខន្តិកៈរបស់ខ្លួនដែលជាច្បាប់កំពូលនៃគណបក្ស។ទោះបីយ៉ាងណាលោកអនុរដ្ឋលេខាធិការរូបនេះបានអះអាងថាក្រសួងមហាផ្ទៃមិនមានសិទ្ធិទៅបញ្ជាគណបក្សនយោបាយណាមួយឲ្យធ្វើយ៉ាងណានោះទេគឺគ្រាន់តែឲ្យបក្សនយោបាយទាំងនោះគោរពតាមលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃកុំឲ្យបំពានបានហើយ។

លោក ប៊ុន ហុនមិនបានបញ្ជាក់ច្បាស់ទេថា នៅពេលបក្សប្រឆាំងនេះប្រព្រឹត្តបំពានលើលក្ខន្តិកៈបែបនេះត្រូវមានវិធានការបែបណាខ្លះ។តែលោកបានលើកឡើងថាក្រសួងគ្រាន់តែជាអាណាព្យាបាលគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។លោកថា បើគណបក្សនយោបាយណារំលោភបំពានលក្ខន្តិកៈខ្លួនឬលើសពីនេះក្រសួងមហាផ្ទៃនឹងពិនិត្យមើលច្បាប់ស្តីពីគណបក្សនយោបាយថ្មីដែលទើបអនុម័តថាត្រូវចាត់វិធានការច្បាប់បែបណា។

បន្ទាប់ពីជួបជាមួយតំណាងក្រសួងមហាផ្ទៃគណៈកម្មការធិការនាយកគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២ខែមេសាឆ្នាំ២០១៧បានប្រជុំនិងសម្រេចថាដកចំណងជើង”ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្រ្ត”ចេញពីគោលនយោបាយអាទិភាពចំនួន៥ចំណុចរបស់ខ្លួនតាមការស្នើសុំរបស់ក្រសួងមហាផ្ទៃ។ក៍ប៉ុន្តែគណបក្សប្រឆាំងនេះនៅតែទទួលស្គាល់ឯក កឹម សុខាជាប្រធានគណបក្សសង្រ្គោះជាតិ និងអនុប្រធានចំនួន៣រូបគឺឯកឧត្តម ប៉ុល ហំម ឯកឧត្តម អេង ឆៃអ៊ាងនិងលោកស្រីមួរ សុខហូរ។

អ្នកតាមដានយោបាយបាននិយាយថាគណបក្សប្រឆាំង(CNRP)នេះហាក់ដូចជាត្រូវបានរងការគាបសង្កត់ពីស្ថានប័នក្រសួងមហាផ្ទៃដែលដឹកនាំដោយគណក្សកាន់អំណាច(CPP)។ពីព្រោះគណបក្សកាន់អំណាចចង់មិនចង់ត្រូវបានគេចោទថាបានប្រើប្រាស់ស្ថានប័នជាតិមកគាបសង្កត់លើគណបក្សប្រឆាំងដើម្បីកុំឲ្យបក្សប្រឆាំងមានប្រជាប្រិយភាពជាងខ្លួនឬទទួលបានការគាំទ្របន្ថែមទៀតខណៈដែលការបោះឆ្នោតឃុំសង្កាត់និងបោះឆ្នោតជាតិកាន់តែខិតជិតមកដល់។

ក្រុមអ្នកតាមដានសភាពការណ៍នយោបាយកម្ពុជាបានលើកឡើងថាព្យុះនយោបាយកុំតែគម្រាមមកលើគណបក្សប្រឆាំងមួយនេះបន្តបន្ទាប់។ក្រៅពីចាប់អ្នកតំណាងរាស្រ្ត សមាជិកសភានិងសកម្មជននៃគណបក្សប្រឆាំងដាក់គុកដោយរដ្ឋអំណាចរបស់គណបក្សកាន់អំណាចមិនបានបញ្ចប់សកម្មភាពដែលគេចោទថានៅតែបន្តជ្រៀតជ្រែកមកលើគណបក្សប្រឆាំងរហូតបង្កើតច្បាប់ថ្មីដោយសមាជិករដ្ឋសភាមួយក្រុមមកពីបក្សកាន់អំណាចជំរុញដល់ប្រធានបក្សប្រឆាំងដែលជាប់ ចោទប្រកាន់ដោយតុលាការបានលាលែងដើម្បីកុំឲ្យបក្សប្រឆាំងត្រូវបានគេរំលាយចោល។

មេដឹកនាំគណបក្សប្រឆាំងធ្លាប់បាននិយាយដដែលៗនៅទីសាធារណៈថា មានគេចង់បំបែករវាងលោកកឹម សុខានិងលោកសម រង្ស៊ី តែថ្នាក់ដឹកនាំទាំងពីរប្តេជ្ញាដដែលៗថាមិនបែកគ្នាជាដាច់ខាត កាលណាពួកគាត់បែបគ្នាប្រាកដជាមិនបានទទួលជោគជ័យនោះទេ ហើយការទទួលអាសនៈ៥៥នៅរដ្ឋសភាពេលនេះដោយសាររួបរួមគ្នាកាលពីឆ្នាំ២០១២។

តែអ្នកតាមដានសភាពការណ៍បាននិយាយទៀតថាវាសនាបក្សប្រឆាំងមួយនេះអាចនៅរក្សាឈ្មោះគណបក្សសង្រ្គោះជាតិបានដែរឬទេ?។ទោះបីជាមេដឹកនាំបក្សប្រឆាំងថាមិនចង់បែកគ្នាតែពេលនេះគណបក្សសង្រ្គោះជាតិដឹកនាំដោយឯកឧត្តមកឹម សុខាមិនមែនឯកឧត្តមសម រង្ស៊ីទេ។អ្នកដែលស្និទ្ធនឹងឯកឧត្តមសម រង្ស៊ីមួយចំនួនបានលាឈប់ពីបក្សតាមប្រធានចាស់ដោយមិនបន្តសកម្មភាពនយោបាយជាមួយលោកកឹម សុខាទេជាពិសេសអ្នកមកពីបរទេស។តែអ្នកដែលស្និទ្ធនឹងឯកឧត្តមកឹម សុខាវិញកំពុងតែសប្បាយចិត្តយ៉ាងខ្លាំង។គេគិតថាប្រសិនបើគណបក្សសង្រ្គោះជាត្រូវបានរកឃើញថាមានកំហុសរហួតដល់រំលាយមែនមេដឹកនាំទាំងពីរនឹងទៅកាន់បក្សរៀងខ្លួនវិញគឺគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស៕                                               

Tags:
  • វាសនា
  • បក្សប្រឆាំង
  • ក្រសួងមហាផ្ទៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥