MENU
ការប្រកួតទាញព្រ័ត្រជ្រើសរើសជើងឯកជាតិ ចំណាយខ្លួនឯងធ្វើតែម្តង
កីឡា | ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១៦:០៤ | ៨៥៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ថ្លែងនៅក្នុងសន្និសីទកាសែតកាលព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាប្រកាសថា ការប្រកួតទាញព្រ័ត្រជ្រើសរើសជើងឯកជាតិឆ្នាំ២០១៧ ត្រូវបានចំណាយថវិកាជារបស់ខ្លួនតែម្តងដើម្បកុំមានខកខានជាយូរបន្តទៀត។

ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្រកាសការប្រកួតទាញព្រ័ត្រជ្រើសរើសជើងឯកជាតិដោយចំណាយលុយខ្លួនឯងដើម្បីបង្ហាញពីសក្ដានុពលនៃកីឡាទាញព្រ័ត្ររបស់កម្ពុជា ។ ការប្រកួតនេះមាន៨រាជធានី-ខេត្តចូល រួមគឺខេត្តកំពត សៀមរាប កណ្ដាល ព្រៃវែង ស្ទឹងត្រែង ស្វាយរៀង កំពង់ឆ្នាំង និងរាជធានីភ្នំពេញមាន១៣ក្រុម ។ សមាគម-ក្លឹបដែលចូលរួមសរុបចំនួន២០ចែកជា៤៧ក្រុមក្នុងនោះកីឡាករ២៦០នាក់ និង កីឡាការិនីចំនួន២១០នាក់។  សម្រាប់ វិញ្ញាសាដាក់ឲ្យប្រកួតមានចំនួន ៥គឺវិញ្ញាសាបុរសអាយុក្រោម២៣ឆ្នាំ នារីអាយុក្រោម២៣ឆ្នាំ ។បុរសអាយុលើ ២៣ឆ្នាំ នារីអាយុលើ២៣ឆ្នាំនិងវិញ្ញាសាចម្រុះបុរស-នារីអាយុលើ២៣ឆ្នាំ ។ ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃ១៩ ខែឧសភា ឆ្នាំ២០១៧នេះ។

លោកមាស សារិន បានក៏បានបង្ហើបថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាចង់សុំទៅក្រសួងអប់រំយុវជននិង កីឡា អនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ(National Games) ២០១៨ ឆ្នាំក្រោយនិងចង់សុំរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៨ដើម្បីធ្វើការប្រមូលផ្តុំកីឡាករផងដែរ៕ ដោយ បូរិន

 

Tags:
  • ការប្រកួត
  • ទាញព្រ័ត្រ
  • ជើងឯក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥