![]() |
MENU
|
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែបានចេញសេចក្តីសម្រេចរួមគ្នា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ លើការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះ រួមមានការប្រឡងយកប័ណ្ណបើកបរយានយន្ត និងប្តូរ ពន្យារប័ណ្ណបើកបរ តម្លៃធ្វើស្លាក លេខម៉ូតូ ឡានថ្មី ព្រមទាំងតម្លៃឈៀករថយន្ត ជាដើម។ សេចក្តីសម្រេច បង្ហាញថា កាប្រឡងយកប័ណ្ណបើកបរទោចក្រយានយន្តប្រភេទ ក ( ម៉ូតូ ចាប់ពី ១២៦ CC ឡើងទៅ ) តម្លៃ ៣ម៉ឺនរៀល រយៈពេលផ្តល់សេវា ១០ ថ្ងៃ ( ថ្ងៃធ្វើការ ) មានសុពលភាព ១០ ឆ្នាំ។
ចំណែការប្រឡងយកប័ណ្ណបើកបរឡើងវិញទោចក្រយានយន្ត ប្រភេទ ក ( ប្រឡងឡើងវិញ ក្រោយពីប្រឡងលើកមុន ធ្លាក់ ) ត្រូវបង់ថ្លៃ ប្រឡងទ្រឹស្តី ៥ពាន់រៀល និងថ្លៃប្រឡងដៃចង្កូត ៧៥០០ រៀល ចំណែកការប្តូរ ពន្យារ ប័ណ្ណបើកបរទោចក្រយានយន្ត ប្រភេទ ក តម្លៃ ២ ម៉ឺនរៀល។ចំណែកការប្រឡងយកប័ណ្ណបើកបររថយន្តប្រភេទ ខ ( រថយន្តគ្រួសារ ៤ កៅអី ) តម្លៃ ៩ ម៉ឺនរៀល រយៈពេល ១០ ថ្ងៃ ( ថ្ងៃធ្វើការ ) មានសុពលភាពរយៈពេល ១០ ឆ្នាំ។ ប្រឡងយកប័ណ្ណបើកបរឡើងវិញ រថយន្តប្រភេទ ខ បង់ថ្លៃប្រឡងទ្រឹស្តី ២ម៉ឺនរៀល និងប្រឡងដៃចង្កូត ៣ម៉ឺនរៀល។ ប្រឡងយកប័ណ្ណបើកបររថយន្ត ប្រភេទ គ ឃ តម្លៃ ៩៥.០០០ រៀល។ ប្រឡងយកប័ណ្ណបើកបររថយន្ត ប្រភេទ ង តម្លៃ ១០ម៉ឺនរៀល។
ក្នុងនោះ រាល់ការប្តូរ ពន្យារប័ណ្ណបើកបររថយន្តគ្រប់ប្រភេទ តម្លៃ ៣ ម៉ឺនរៀល រយៈ ពេលផ្តល់សេវា ១០ ថ្ងៃ ( ថ្ងៃធ្វើការ )។ រីឯការបញ្ជាក់ប័ណ្ណបើកបរ ជាភាសាបរទេស តម្លៃ ២៥.០០០ រៀល។ចំណែកការចុះបញ្ជីយានយន្ត ( ធ្វើស្លាកលេខថ្មី និងប័ណ្ណសម្គាល់យានយន្ត ) ក៏ត្រូវបានប្រកាសនោះ កំណត់ថា ការចុះបញ្ជីទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ថ្លៃ ៤ ម៉ឺនរៀល រយៈពេល ១០ ថ្ងៃ ( ថ្ងៃធ្វើការ ) សុពលភាព អចិន្ត្រៃយ៍។ ការចុះបញ្ជីរ៉ឺម៉ក ( ទោចក្រយានយន្ត ) ថ្លៃ ៣ម៉ឺនរៀល។
រីឯការប្តូប័ណ្ណសម្គាល់ទោចត្រយានយន្ត ឬត្រីចត្រយានយន្តថ្លៃ ៣១០០០រៀល។ប្តូរស្លាក់លេខទោចត្រយានយន្តឬត្រីចត្រយានយន្តឬរឺុម៉កថ្លៃ៣១០០០រៀល ការចុះបញ្ជីរថយន្តធុនតូចថ្លៃ១២៣០០០រៀល ។រយៈពេលផ្តល់សេវា១០ថ្ងៃមានសពលភាពអចិន្រ្តៃយ៏ដែលការចុះបញ្ជីរថយន្តធុនធមថ្លៃ១៥៥០០០រៀលរីឯការផ្ទេសទិ្ធរថយន្តធុនតូចក្នងរាជធានីខេត្តតំម្លែសេវា៤៨០០០រៀល រយៈពេលផ្តល់សេវា១០ថ្ងៃ(ថ្ងៃធ្វើការ)មានសុពលភាពអចិន្ត្រៃយ៏រីឯការផ្ទេសទិ្ធរថយន្តធុនតូចឆ្លងរាជធានីខេត្តថ្លៃ១០១០០០រៀល
ផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ឬត្រីចក្រ យានយន្ត ក្នុងរាជធានី ខេត្ត ( កាត់ឈ្មោះផ្ទេរកម្មសិទ្ធិ) ថ្លៃ ២៨.០០រៀល។ ផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ឆ្លងរាជធានីខេត្ត តម្លៃ ៤ម៉ឺនរៀល។ ផ្ទេរ កម្មសិទ្ធិ រ៉ឺម៉ក ( ទោចក្រយានយន្ត ) ក្នុងរាជធានី ខេត្ត តម្លៃ ២៨.០០០ រៀល និងឆ្លង ខេត្តមករាជធានី តម្លៃ ៤ម៉ឺនរៀល។
ចំណែករថយន្តទេសចរណ៍ ( រថយន្តគ្រួសារ ) ផ្ទុកត្រឹម ៤ នាក់ ថ្លៃ ៤២.០០០ រៀល រយៈពេលផ្តល់សេវា ១ ម៉ោង សុពលភាព ២ ឆ្នាំ។ រថយន្តទេសចរណ៍ ( រថយន្តគ្រួសារ ) ផ្ទុកពី ៥ នាក់ ទៅ ៩ នាក់ ( មិនធ្វើអាជីវកម្ម ) ថ្លៃ ៤៨.០០០ រៀល រយៈពេលផ្តល់សេវា ១ ម៉ោង និងមានសុពលភាព ២ ឆ្នាំ។ រថយន្តទេសចរណ៍ ( តាក់ស៊ី ) ផ្ទុកចាប់ពី ៥ នាក់ ដល់ ៩ នាក់ឡើង តម្លៃ ៤៨.០០០ រៀល រយៈពេលផ្តល់សេវា ១ ម៉ោង និងមានសុពលភាព ១ ឆ្នាំ។រថយន្តដឹកអ្នកដំណើរដឹកទំនិញ ធ្វើអាជីវកម្ម ប្រភេទរថយន្តធំៗ ផ្ទុកចាប់ពី ១០ នាក់ឡើង ក៏ត្រូវបានរាយតម្លៃក្នុងតារាងជាក់លាក់ ដោយមានតម្លៃចាប់ពី ៣ម៉ឺនរៀល រហូតដល់ខ្ពស់បំផុត ៦៦.០០០ រៀប៉ុណ្ណោះ។
សូមរំព្ញកថា កន្លងមក តម្លៃឈៀករថយន្តទេសចរណ៍ លក្ខណៈគ្រួសារ ផ្ទុកត្រឹម ៤ នាក់ គឺមានតម្លៃដល់ទៅ ២០ ដុល្លារ ឬ ៨០.០០០ រៀល។ រីឯការធ្វើស្លាកលេខថ្មី សម្រាប់រថយន្តធុនតូច លក្ខណៈគ្រួសារ ផ្ទុកត្រឹម ៤ នាក់ មានតម្លៃដល់ ១០០ ដុល្លារ ទៅ ១១០ ដុល្លារ តាមការទារថ្លៃរបស់មន្ត្រីធ្វើស្លាកលេខរថយន្តទាំងនោះ ហើយមានរយៈពេល ១ ខែ និងអាចលើសពី ១ ខែទៀតផង។ ដោយឡែក ប័ណ្ណបើកបររថយន្តធុនតូច ឬប្រភេទ ខ គឺធ្វើថ្មី មានតម្លៃ ១២០ ដុល្លារ ឬ ១៨០ ដុល្លារ ទៅតាមមន្ត្រី ទារ។ រីឯការប្តូរប័ណ្ណបើកបររថយន្តធុនតូច ប្រភេទ ខ ដែលហួសសុពលភាព គឺថ្លៃ ២៨ ដុល្លារ សម្រាប់ប័ណ្ណបើកបរ ចេញនៅរាជធានីភ្នំពេញ និងថ្លៃ ៣៥ ដុល្លារ សម្រាប់ប័ណ្ណបើកបរ ដែលចេញដោយអគ្គនាយកដ្ឋានដឹកជញ្ជូន៕