MENU
កិច្ចប្រជុំអាស៊ាន រុស្ស៊ី ផ្តោតសំខាន់លើទំាក់ទំនងយុទ្ធសាស្ត្រនិង អភិវឌ្ឍន៍សេដ្ឋកិច្ច
សេដ្ឋកិច្ច | ថ្ងៃសុក្រ ទី២០ ឧសភា ២០១៦, ១១:៣៣ | ១,១៧៩ ដង | ចុចបញ្ចេញមតិ (០)

កិច្ចប្រជុំកំពូល អាស៊ានរុស្ស៊ីធ្វើឡើងនៅទីក្រុង ស៊ូជី ប្រទេសរុស្ស៊ីរយៈពេល​ពីរថ្ងៃគឺនៅថ្ងៃទី​១៩និង២០ខែឧសភា។ កិច្ចប្រជុំនេះមានអត្ថន័យទូលំទូលាយ​ដោយសារតែបានធ្វើឡើងចំខួប​គម្រប់​២០ឆ្នាំថ្ងៃបង្កើតទំនាក់ទំនងអាស៊ានរុស្ស៊ី។ ព្រឹត្តិការខាងលើ នឹងជួយពង្រីកក្តីស្រម័យបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រ នាំមកនៅសុខសន្តិភាពស្ថេរភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់តំបន់អាស៊ានទាំងមូល។

អាស៊ាន​រុស្ស៊ី បានបង្កើតទំនាក់ទំនង នៅខែកក្កដាឆ្នា១៩៩៦។ ក្នុងរយៈពេល​២០ឆ្នាំកន្លងមកនេះ​ទំនាក់ទំនងអាស៊ានរុស្ស៊ី មានជំហានរីកចំរើនជាវិជ្ជមាននៅលើវិស័យនយោបាយ សេដ្ឋកិច្ច យោធានិងសន្តិសុខ។

អំពីទំនាក់ទំនងនយោបាយ៖ ទំនាក់ទំនងរវាងអាស៊ាននិងរុស្ស៊ីបានស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ​ហើយបានពង្រីកលើគ្រប់វិស័យ ពិសេសក្រោយពេលដែលអាស៊ានក្លាយទៅជាដៃគូពេញលេញរបស់អាស៊ាននៅក្នុងឆ្នាំ​២០០៦។ អាស៊ានកំពុងតែក្លាយទៅជាដៃគូដ៏រឹងមាំនៅលើឆាក​អន្តរជាតិ ហើយក៏ជាដៃគូដ៏សំខាន់របស់រុស្ស៊ីផងដែរ។ កាលពីខែមិថុនាឆ្នាំ​២០០៦ អាស៊ាន និងរុស្ស៊ីបានចុះហត្ថលេខារួមស្តីពីទំនាក់ទំនងដៃគូដើម្បីសន្តិភាព​ សន្តិសុខ ស្ថេរភាពនិងការ​អភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បើទោះបីមានភាពរីកចំរើនខ្ពស់ក្តី​ តែទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី អាស៊ានរុស្ស៊ីនៅមានកំរិត​នៅឡើយ​។ ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មរវាងរុស្ស៊ីនិងអាស៊ានគិតជាទឹកប្រាក់តែ​២០ពាន់លានដុល្លារប៉ុណ្ណោះ បើទោះបីតួលេខនេះបានកើនឡើង​៥ដងបើប្រៀបធៀប​និង​១០ឆ្នាំដំបូង។ បើប្រៀបធៀប​រវាងអាស៊ាន​ អាមេរិក អាស៊ានចិន អាស៊ានជប៉ុន ឬ អឺរ៉ុបនោះ ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ានរុស្ស៊ីនៅទាប់ជាឆ្ងាយ។

នៅក្នុងកិច្ចប្រជុំនោះដោយ​មានការ​ចូលរួម ពីលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ជាប្រទេស​ម្ចាស់ផ្ទះ​ទទួលជំនួប និង ប្រមុខទាំង ១០រដ្ឋ​សមាជិក​អាស៊ាន ដែលក្នុងនោះ ប្រាកដណាស់ មានទាំង​កម្ពុជាផង ហើយ​ដែល​យន្តហោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ​សែន តាមការ​ផ្សាយ​បន្តផ្ទាល់​នៃទូរទស្សន៍​រុស្ស៊ី បានចុះចត​ទៅហើយ នៅវេលាម៉ោង៤កន្លះរសៀលម្សិលមិញ។

តាំងពីសប្តាហ៍មុនម៉្លេះ លោកប្រធានាធិបតី​រុស្ស៊ី ពូទីន បានប្រកាស​ថា ជំនួបកំពូល ថ្ងៃ១៩​និង២០​ឧសភា រវាងរុស្ស៊ី និង អាស៊ាន អាចជួយ គូភាគី ឲ្យតាំង នឹងគ្នា ជា ភាពដៃគូ​យុទ្ធសាស្ត្រ តែម្តង។
 
លោកពូទីន កត់សម្គាល់ថា ក្នុង២ទសវត្សរ៍​កន្លងទៅ រុស្ស៊ី​និង​អាស៊ាន បានបង្ហាញ​ឲ្យឃើញ នូវ បទពិសោធន៍​ដ៏ល្អៗ នៃ​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច មនុស្សធម៌ ដែលបម្រើជា​មូលដ្ឋាន​មាំទាំ សម្រាប់​លើកទំនាក់ទំនង​ ឲ្យឡើងដល់ កម្រិតជា ដៃគូយុទ្ធសាស្ត្រ​នឹងគ្នា។
 
តាមការពិចារណា​នៃ​លោកប្រធានាធិបតី​រុស្ស៊ី “ សហប្រតិបត្តិការ​នេះ បានក្លាយជា​កត្តាសំខាន់ នៃ ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច នៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក”។
 
ចៅហ្វាយវិមានក្រេមឡាំង ក៏បង្ហើបឲ្យដឹង​ដែរថា ក្នុងរបៀវារៈ​ជំនួបកំពូល គឺ​មាន​សំណុំរឿង ក្នុង ចង្កោម​យ៉ាងទូលំទូលាយ ពាក់ព័ន្ធ​នឹង សន្តិសុខតំបន់ ការប្រយុទ្ធ​ទល់នឹង​គ្រោះថ្នាក់​ភេរវនិយម កាន់តែ​ខ្លាំងឡើងៗ ដល់កម្រិត​ពិភពលោក​ទៅហើយ ការប្រយុទ្ធ​ទល់នឹង​ពួកដៃដល់​ជ្រុលនិយម ទល់នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។
 
ចំណែកវេទិកាពាណិជ្ជ អាស៊ាន-រុស្ស៊ី គឺ​ផ្តោតទៅលើ ចំណាត់ការ​ឲ្យបានសក្តិសិទ្ធិ ដើម្បីពង្រីក សហប្រតិបត្តិការ ក្នុងវិស័យ​ថាមពល ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វិទ្យាសាស្ត្រ និង បច្ចេកវិជ្ជា។
 
លោកពូទីន ក៏ប្រាថ្នា​ចង់ឃើញ ជំនួបកំពូលនេះ ហុចជា លទ្ធភាព​សម្រាប់​តាំងទំនាក់ទំនង នៅ តាមវិស័យណា​ដែលអាច​ប្រព្រឹត្តទៅកើត រវាង អាស៊ាន និង សហគមន៍សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី អង្គការ ដែលនាំមុខ​ដោយរុស្ស៊ី។
 
ជាការរំលឹក កិច្ចសន្ទនា​រវាង អាស៊ាន និង រុស្ស៊ី បានចាប់ផ្តើម​កាលក្នុងឆ្នាំ១៩៩១ ពេលដែល តំណាង​ប្រទេស​រុស្ស៊ី ត្រូវបានអញ្ជើញ​ឲ្យចូលរួម​ក្នុង ជំនួប​ថ្នាក់រដ្ឋមន្ត្រី របស់​អាស៊ាន។
 
លុះក្នុងឆ្នាំ ១៩៩៦ អាស៊ាន បានដំឡើង លក្ខន្តិកៈរុស្ស៊ី ដល់ឋានៈ ជាដៃគូសន្ទនា របស់ អាស៊ាន តែម្តង។ ជំនួបកំពូល អាស៊ាន-រុស្ស៊ី ត្រូវបាន​ចាត់ចែង ឲ្យប្រព្រឹត្តទៅ ជាលើកទី១ គឺ​នៅរដ្ឋធានី ម៉ាឡេស៊ី ក្នុងឆ្នាំ២០០៥ ហើយ​លើកទី២ គឺនៅរដ្ឋធានី​វៀតណាម ក្នុងឆ្នាំ២០១០៕

 

 

Tags:
  • កិច្ចប្រជុំអាស៊ាន
  • អភិវឌ្ឍន៍សេដ្ឋកិច្ច
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥