MENU
នគរបាលបញ្ជូនខ្លួនគ្រូទាយ ឆបោកនៅខណ្ឌពោធិ៍សែនជ័យ មកតុលាការក្រុងភ្នំពេញ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៥ កក្កដា ២០១៦, ១២:៣២ | ៥៤៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ស្រីគ្រូទាយដែលរងការចោទប្រកាន់ថាឆបោកត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៦បានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញជនសង្ស័យកំពង់ស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការ។ មនុស្ស៨នាក់ទៀតនាំគ្នាមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ក្រោយពីប៉ូលិសឃាត់ខ្លួនវីរៈគ្រូទាយកំពូលមហាសែនបោកមិនរើសមុខបង្កឲ្យប្រជាពលរដ្ឋនិងមន្រ្តីរាជការទទួលរងគ្រោះមិនតិចនាក់ឡើយក្នុងរូបភាពឆបោកជីកកំណប់បង្កាប់ឲ្យរៀបរណ្តាប់ហៅតាណឹប។

ក្រោយពីបែកធ្លាយរឿងល្បិចកលរបស់គ្រូទាយខាងលើឈានទៅដល់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២ខែកក្កដាឆ្នាំ២០១៦នៅផ្ទះជនរងគ្រោះភូមិប៉ប្រ៉កត្បូងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យរួចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញ របស់អធិការដ្ឋានខណ្ឌ។

គ្រូទាយកំពូលវីរៈស្រ្តីឆបោកមានឈ្មោះកៅលាងហៅអ្នកគ្រូអូនហៅគ្រូកុមាពេជ្រអាយុ៣៥ឆ្នាំមានទីលំនៅភូមិប៉ប្រ៉កត្បូងសង្កាត់កាកាបមានស្រុកកំណើតភូមិព្រៃខ្លាឃុំព្រៃខ្លាស្តុកកោះអណ្តែតខេត្តតាកែវត្រូវបានអស់លក្ខក្នុងពេលនេះក្រោយពីឆបោករូបភាពដដែលលឺ ជីកកំណប់បានត្រីដែកត្រូវបានជនរងគ្រោះតាមទាន់ល្បិចប្តឹងប៉ូលិសចាប់ខ្លួន។

កាលពីម្សិលមិញថ្ងៃទី៣ខែកក្កដាមានជនរងគ្រោះមនុស្ស១៤នាក់អះអាងថាជាជនរងគ្រោះត្រូវបានគ្រូទាយរូបនេះឆបោកម្នាក់ៗអស់រាប់ពាន់ម៉ឺនដុល្លាររហូតមកដល់ព្រឹកថ្ងៃទី៤នេះវិញស្រាប់តែមានមនុស្សចំនួន៨នាក់ផ្សេងទៀតមកកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌសុំដាក់ពាក្យបណ្តឹងបន្ថែមទៀត ដោយអះអាងថាជាជនរងគ្រោះគ្រូទាយខាងលើបោកដែរ ។

ស្រ្តីឆបោកតាំងខ្លួនជាគ្រូទាយពូកែស័ក្តសិទ្ធតែត្រូវបានអស់លក្ខក្នុងថ្ងៃនេះមានឈ្មោះ កាំង លាង ហៅអ្នកគ្រូអូនអាយុ៣៥ឆ្នាំ មុខរបរ គ្រូទាយ ស្នាក់នៅភូមិប៉ប៉្រកត្បូងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យស្រុកកំណើតភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ចំណែកស្រ្តីជាជនរងគ្រោះមានឈ្មោះ រិទ្ធ ទូច អាយុ៥២ឆ្នាំ មុខរបរ លក់ដូរ នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ខេត្តកំពង់ស្ពឺ កើតមានជម្ងឺរាំរ៉ៃ អស់ច្រើនខែថ្ងៃមកហើយ ។

តាមប្រភពពីក្រុមគ្រួសារ ស្រ្តីរងគ្រោះ បានឲ្យដឹងថា កាលពី៤ថ្ងៃមុនកើតហេតុ ជនរងគ្រោះនិងស្រ្តីគ្រូទាយ មានទំនាក់គ្នា ទាក់មាត់ទាក់សម្តី ស្រ្តីគ្រូទាយបង្គាប់ រៀបរណ្តាប់ (តាណឹប) កាលពីថ្ងៃទី៣០ ខែមិថុនា ចំនួន៧ពាន់ដុល្លា លើកទី២ កាលពីថ្ងៃទី០១ ខែកក្កដា ចំនួន៩ពាន់ដុល្លាបន្ថែមទៀត សរុបចំនួន ១៦០០០ដុល្លា (មួយមុឺន ប្រាំមួយពាន់ដុល្លា ) ដល់ដៃគ្រូគ្រប់ចំនួនហើយ ទើប ជនរងគ្រោះ វាយជញ្ជាំងផ្ទះ ជីកដី ប្រឡោះក្រោយ ៤ថ្ងៃគិតមកដល់ថ្ងៃបែកធ្លាយរឿង តែមិនទាន់ឃើញកំណប់ ត្រីមាសនៅឡើយ ។ ហើយនៅព្រេកថ្ងៃទី០២ ខែកក្កដា មុនបែករឿង គ្រូទាយរូបនេះ បានមក រៀបចំសែន ដើម្បី បួងសួង សុំឲ្យឃើញកំណប់ ស្រ្តីឆបោក ក៏ចុះទៅ ធ្វើកិច្ច នៅបាតរណ្តៅដែលជីករួច ហើយឡើងមកវិញទើបអនុញាតិឲ្យជនរងគ្រោះ ចុះទៅជីក នឹងប្រទះឃើញហើយ ។ ប្រភពបន្តទៀតថា ពេលដែលជនរងគ្រោះ ជីកប្រទះឃើញត្រីមាស១គូរពិតមែន គ្រូបង្គាប់ ឲ្យយកទៅត្រាំទឹកអាស៊ីត ថុតធូប៥ដរសៃ ទើបឃើញសុទ្ធតែមាស ហើយស្រ្តីឆបោក ប្រាប់ ហាម មាត់ប្រាប់គេ ខ្លាចបែករឿងនិងរក្សាសុវត្តិភាព ផ្ទាល់ខ្លួនខ្លាចចោរប្លន់  រងចាំ៤ថ្ងៃក្រោយ ត្រីបែបនេះ នៅមានចំនួន៤កេសទៀត ។ ហេតុការណ៍ខាងលើត្រូវបសន ប្លែកធ្លាយ ដោយសារ មានកូនប្រសារមកទាន់យល់ដឹងស្ថានការណ៍ល្បិចបោកប្រាស់ ក្នុងរូបភាពនេះមិនជឿសោះឡើយក៏រត់ទៅប្តឹងបូ៉លីសឲ្យទៅអន្តរាគមន៍ឃាត់ខ្លួននៅកន្លែងតែម្តង ។

តាមការពិនិត្យជាក់ស្តែងត្រីមួយគូរខាងលើជាលោហៈដែក ស្លចាក់ជារូបត្រីទៅវិញ។ ក្រោយពីបែកធ្លាយរឿង  នូវល្បិច ឆបោកក្នុងរូបភាពគ្រូទាយអន្ទងចិត្តជនរងគ្រោះបង្គាប់ឲ្យរឥបរណ្តាប់ដ៏ច្រើនលើសលុបជិត២មុឺនដុល្លាខាងលើត្រូវបានកម្លាំងសមត្ថកិច្ចចាប់នាំខ្លួនគ្រូទាយបោកប្រាស់រូបនេះ ទៅសាកសួរនៅបុ៉ស្តិ៍កាកាបកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ។ នៅចំពោះមុខសមត្ថកិច្ចស្រ្តីឆបោកបុ៉នប៉ង បោកទាំងមន្រ្តីបូ៉លីសទៀតម្តងឆ្លើយថាលុយបានពីជនរងគ្រោះ ទុកនៅផ្ទះម្តងឆ្លើយថាទុកនៅប្តី។ ការភូត ភ បោកប្រាស់របស់ស្រ្តីរូបនេះនៅតែមិនចោលគំនិតហើយសមត្ថកិច្ចបន្តធ្វើការសាកសួរបន្ថែមទៀតនៅល្ងាចថ្ងៃដដែលនេះ ។ ទោះជាសមត្ថកិច្ចជជីកសាកសួររឿងលុយដែលយកពីជនរងគ្រោះទៅហើយ យកទៅទុកឬបែងចែលទៅណានៅតែស្រ្តីរូបនេះ ឆ្លើយដដែល បាត់បាត់បង់ទៅណាទេ ប្រាប់ឲ្យយកមកសងគេវិញ តែមិនឆ្លើយសារភាព ។

ដោយឡែកស្រ្តីរងគ្រោះក្រោយពីដឹងថាខ្លួនបាញ់បោកគ្រូទាយ បោកប្រាស់នេះហើយបែជាជម្ងឺកាន់តែឈឺទ្វេរដងត្រូវបាន សាច់ញាតិដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

Tags:
  • នគរបាល
  • ពោធិ៍សែនជ័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ម្សិលមិញ ម៉ោង ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥