MENU
ជនជាតិដើមថា ដីសហគមន៍ភូមិពូរ៉ាជិត៣០ហិកតាត្រូវបាន ក្រុមហ៊ុនឯកជនឈួសឆាយរំលោភ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៧ កក្កដា ២០១៦, ១៦:១៤ | ៣៥១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តមណ្ឌលគិរី៖  ប្រជាសហគមន៍ជនជាតិដើមបាននិយាយនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៦ថាដីសហគមន៍ភូមិពូរ៉ាដែលមានទំហំប្រមាណជិត ៣០ ហិចតា លើទំហំដីរបស់សហគមន៍សរុប ១៣២៣ ហិចតា ត្រូវបានឈ្នួញធ្វើការឈួសឆាយដោយសំអាងថាមានឯកសារត្រឹមត្រូវ(ប្លង់រឹង) ។

យោងតាមបុគ្គលិកអង្គការអាដហុកប្រចាំខេត្តបណ្ឌលគីរីលោកអ៊ាងម៉េងលីបាននិយាយថាករណីនេះធ្វើឲ្យសហគមន៍ប្រមាណជិត៦០នាក់នាំគ្នាតវ៉ានៅសាលាឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីឲ្យអាជ្ញាធរឃុំជួយដោះស្រាយក្រោយការឃ្លាំមើលនិងស៊ើបអង្កេតពីអង្គការអាដហុកប្រចាំខេត្តមណ្ឌលគីរី និងមានការចួលរួមពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើចំនួន២ រូប រួមទាំងអង្គការរីកួស ថែមទៀតផង។

បុគ្គលិកអង្គការអាដហុកបានលើកឡើងថាករណីតវ៉ានេះបន្ទាប់ពីលោក លេង គឹមហ៊ាង ជាភាគីអ្នកទិញបានដាក់គ្រឿងចក្រ១គ្រឿងឈួសឆាយដីព្រៃដែលសហគមន៍អះអាងថាចូលចំកណ្តាលផ្ទៃដីរបស់សហគមន៍តែម្តង ដែលភាគីសហគមន៍មានផែនទីកំណត់ព្រំប្រទល់ត្រឹមត្រូវពីក្រសួងកសិកម្ម រួចមានបោះបង្គោលចំណាំព្រំច្បាស់លាស់ដែលកន្លែងណាជាដីរបស់សហគមន៍ ដីណាមិនមែនជារបស់សហគមន៍។

 ក្នុងកិច្ចជំនួបនោះគឺភាគីអ្នកទិញបានលើកឡើងថា ដីដែលពួកគាត់ឈួសឆាយនោះគឺមាន ឯកសារត្រឹមត្រូវគឺប្លង់រឹង ចំនួន ៣ ច្បាប់(សរុបជាង ១១ ហិចតា) ហើយករណីដែលខាងបងប្អូនលើកឡើងថា ប៉ះពាល់ដីរបស់សហគមន៍នោះ ខាងលោកមានតែប្រគល់ជូនពួកគាត់វិញ បើសិនជាប៉ះពាល់ ឬឈួសឆាយចួលពិតប្រាកដមែននោះ។

ចំពោះរឿងនេះខាងអាជ្ញាធរឃុំលើកឡើងថ ខាងអាជ្ញាធរក៏ពុំទាន់ដឹងច្បាស់ថា ការឈួសឆាយដីនេះវាធ្វើឲ្យចូលដីសហគមន៍ឬយ៉ាងណានោះទេ?។មានតែអាជ្ញាធរជំនាញចុះទៅពិនិត្យជាក់ស្តែង រួចធ្វើការវាស់វែងទើបដឹង ចំណែកខាងអាជ្ញាធរឃុំបើសិនរឿងនេះហួសដែនសមត្ថកិច្ចពុំអាចដោះស្រាយបានមានតែធ្វើរបាយការណ៍ជូនស្រុកជាអ្នកដោះស្រាយបន្ត។ ក្រោយពីកិច្ចប្រជុំមួយព្រឹកគឺខាងបងប្អូនបានឯកភាពគ្នាចុះទៅពិនិត្យជាក់ស្តែង រួមទាំងអាជ្ញាធរឃុំ មន្រ្តីជំនាញ អង្គការអាដហុក អង្គការរីកូស មេប៉ុស្តិ៍ អ្នកសារព័ត៌មានផងដែរ។ ចុងបញ្ចប់នៃការចុះពិនិត្យដីដែលបានឈួសឆាយឃើញថាបងប្អូនពុំសុខចិត្តនោះទេ គឺពួកគាត់និងបន្តតវ៉ា បើសិនជាអាជ្ញាធរមិនអាចដោះស្រាយឲ្យបាន ហើយភាគីឈួសឆាយត្រូវប្រគល់ដីឲ្យសហគមន៍វិញ រួចដាំដើមឈើ និងធ្វើការសងសំណងដល់សហគមន៍ដើម្បីធ្វើការលះលៀងតាមប្រពៃណីជនជាតិដើមភាគតិច៕

Tags:
  • ជនជាតិដើម
  • សហគមន៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥