MENU
បាញ់ប្រហារ៥គ្រាប់ រងរបួសធ្ងន់២នាក់ ទាំងកណ្តាលរាត្រីសង្ស័យរឿងគំនុំ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី០២ កញ្ញា ២០១៦, ០៨:១៣ | ៣៨៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ស្នូរអាវុធចំនួន៥គ្រាប់បានបន្លឺឡើងទាំងកណ្តាលអាធ្រាត្របណ្តាលអោយបុរស២នាក់ក្នុងនោះម្នាក់ជាមន្រ្តីយោធាបានរងរបួសធ្ងន់ធ្ងរដោយសារខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ២នាក់ជិះម៉ូតូដេញតាមបាញ់ប្រហារនៅចំណុចភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខកាលពីវេលាម៉ោង១២នឹង១០នាទីឈាងចូលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១៦

ជនរងគ្រោះម្នាក់ឈ្មោះលី សុងហេង ហៅជ័យ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាមន្ត្រីយោធាអង្គភាពង៧០ ស្នាក់ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( ត្រូវចំនួនបួនគ្រាប់ ១. ប្រអប់ដៃឆ្វេងដាច់ម្រាមមួយ ២.ចំកញ្ចឹងករផ្នែកខាងក្រោយ ៣.ចំដើមទ្រូង ៤.ចំភ្លៅខាងឆ្វេង ចំណែកម្នាក់ទៀតជាអ្នកឌុបឈ្មោះស៊ីន សារ៉េន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខហាងពីរ៉ាមីត នឹងរត់ម៉ូតូឌុប ស្នាក់នៅភូមិទំនុប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( ត្រូវចំនួនមួយគ្រាប់ចំស្មារខាងស្តាំ) ។

សូមបញ្ជាក់ថានៅមុនពេលមានហេតុការណ៍កើតឡើងជនរងគ្រោះឈ្មោះលី សុងហេងបានចេញពីញាំអីនៅហាងពីរ៉ាមីត ហើយក៏ហៅម៉ូតូឌុបឈ្មោះស៊ីនសារ៉េនគោលបំនងត្រឡប់ទៅផ្ទះលុះមកចំនុចកើតហេតុស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញាណ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានជិះមកក្បែរហើយដកកាំភ្លើងម៉ាក់ឡុកចិនបាញ់ចំនួនប្រាំគ្រាប់មកលើជនរងគ្រោះទាំង២ហើយក៏ជិះគេចខ្លួនបាត់ស្រមោលតែម្តងទៅ ។

ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានរួមជាមួយកម្លាំងកងរាជអាវុធហត្ថបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុប៉ុន្តែបានត្រឹមតែរើសសម្បកកាំទុះចំនួន៥គ្រាប់ដែលខ្មាន់កាំភ្លើងបន្សល់ទុកប៉ុណ្ណោះ។បច្ចុប្បន្នជនរងគ្រោះឈ្មោះលី សុហេង ដែលខ្មាន់កាំភ្លើងបាញ់ចំ៤គ្រាប់ កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រដោយឡែកម្នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសែនសុខ ។

ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា អាចជាករណីគំនុំច្រើនភាគរយព្រោះខ្មាន់កាំភ្លើងព្យាយាមបាញ់ជនរងគ្រោះរហូតទៅដល់៥គ្រាប់ឯណោះព្រោះខ្លាចនៅមានជីវិត ៕                                                                      

Tags:
  • បាញ់ប្រហារ
  • សង្ស័យ
  • រឿងគំនុំ
  • រងរបួសធ្ងន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥