រាជធានីភ្នំពេញ៖ រដ្ឋសភានៅថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦នេះបានចេញប្រកាសរៀបចំបុណ្យសពឯកឧត្តម ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ដ្រីនិងជាអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ស្ពឺបានមរណភាពនាអាយុ៨០ឆ្នាំដោយរោគាពាធកាលពីថ្ងៃទី២៩តុលាឆ្នាំ២០១៦វេលាម៉ោង១៩និង១៦៥នាទីយបើកន្លងមកនេះ។
យោងតាមលិខិតចុះហត្ថលេខាដោយសម្ដេចហេងសំរិនប្រធានរដ្ឋសភាបានណែនាំបង្កើតគណៈកម្មការរៀបចំបុណ្យសព ឯកឧត្តម ប៉ែន សុវណ្ណ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិមកពីខេត្តកំពង់ស្ពឺ។យោងលិខិតរបស់រដ្ឋសភាស្ដីពីការរៀបចំបុណ្យសពអ្នកតំណាងរាស្ដ្រប៉ែនសុវណ្ណលោកយ៉ែមបុញ្ញឬទ្ឋិនឹងត្រូវដឹកនាំប្រធានគណកម្មការរៀបចំបុណ្យនិងលោកម៉ុកម៉ារ៉េតជាអនុប្រធានគណៈកម្មការនិងមានមន្ដ្រីជិត៥០ជាជំនួយការរៀបចំបុណ្យសព។
សពឯកឧត្តម ប៉ែន សុវណ្ណ នឹងត្រូវដង្ហែរពីគេដ្ឋានរបស់លោកនៅខេត្តតាកែទៅតម្កល់នៅវត្តថាន់ នៅព្រឹកថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោងបូជានៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆកា វេលាម៉ោង ៩ព្រឹក៕