MENU
សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនលោកតាម្នាក់ដើរលក់ចំពាមកៅស៊ូ បន្ទាប់ពីជនរងគ្រោះម្នាក់ត្រូវបានគេបាញ់ គ្រាប់ចំពាមចំ បណ្តាលឲ្យរបួសក្នុងព្រះរាជពិធីបុណ្យអុំទូក
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១៥ វិច្ឆិកា ២០១៦, ០៦:៥៦ | ៩៥៤ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖  សមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនលោកតាម្នាក់ បន្ទាប់ពីរូបគាត់បានដើរលក់ចំពាម ហើយត្រូវបានអ្នក ដែលទិញពីលោកតា យកទៅបាញ់ចំជនរងគ្រោះម្នាក់ បណ្តាលឲ្យរបួស ត្រូវបានគេបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត ។ ការឃាត់ខ្លួនយកមកសាកសួរនេះបានធ្វើឡើងកាល ពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាបន្ទាប់សមត្ថកិច្ចចម្រុះជាច្រើនមឺុននាក់់កំពុងការពារសន្តិសុខសុវត្ថភាពជូនបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាកម្សាន្តការប្រណាំងទូក (ង) ក្នុងព្រះរាជពិធីបុណ្យអុំ ទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកស្រាប់តែមានជនរងគ្រោះម្នាក់ ត្រូវបានគេបាញ់ត្រូវគ្រាប់ចំពាមកៅស៊ូបណ្តាលឲ្យរបួសត្រូវបានគេធ្វើការបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត។

បន្ទាប់មកកងកម្លាំងសមត្ថកិច្ចចម្រុះបានឃើញលោកតាម្នាក់បានដើរលក់ចំពាមកៅស៊ូនៅតាមផ្លូវព្រះនរោត្តម ខាងមុខ ក្រសួងឧស្សាហ៍កម្មរ៉ែនិងថាមពល ទើបសមត្ថកិច្ចធ្វើការនាំខ្លួនលោកតាខាងលើ យកមកធ្វើការសាកសួរ ទើបដឹងថា លោកតាខាងលើមានឈ្មោះ នង សាម៉ុន អាយុ៧០ឆ្នាំ មកពីឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានមកលក់ចំពាមក្នុងពិធីបុណ្យអុំទូក មានចំនួនសរុប៤២ចំពាម លក់បានចំនួន២០ចំពាម ហើយក្នុងមួយចំពាមគាត់លក់បានប្រាក់ចំនួន៣០០០៛ ដោយស្នាក់នៅក្នុងវត្តថាន់៕

Tags:
  • សមត្ថកិច្ច
  • ចំពាមកៅស៊ូ
  • ជនរងគ្រោះ
  • បុណ្យអុំទូក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥