MENU
ព្រះអង្គម្ចាស់ក្សត្រីយ៍ សារិនថន នឹង យាងមកបំពេញទស្សនកិច្ចនៅ កម្ពុជា ពីថ្ងៃ ទី ២២ ដល់ ២៤កុម្ភៈ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី១៦ កុម្ភៈ ២០១៦, ១០:៥៩ | ១,៧៤៧ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖​  យោង​តាម​សេចក្តី​ប្រកាស​​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃទី​ ១៥ ​ខែកុម្ភៈ​ឆ្នាំ​២០១៦ ​បាន​ឲ្យ​ដឹង​ថា​ព្រះ​ម្ចាស់​ក្សត្រីយ៍​​មហាចក្រី​សារិនថន គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី ​២២​ដល់​ ទី​២៤ ​ខែ​កុម្ភៈ ​តប​តាម​ការ​យាង​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន។

ក្រសួង​ការ​បរទេស​បាន​លើក​ឡើង​ថា​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នេះ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​យ៍​​មហាចក្រី​សារិនថន​នឹង​យាង​បង្គំ​គាល់​ព្រះករុណាព្រះ មហាក្សត្រ​ព្រះបាទ​សម្តេច​ ព្រះ​នរោត្តម​ សីហមុនី​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជានិង​ជួប​ជា​មួយ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុនសែន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​បាន​បញ្ជាក់​ថា​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​សែន​និង​ព្រះអង្គម្ចាស់​ក្សត្រី​យ៍មហាចក្រី សារិនថន​នឹងយាងនិងអញ្ជើញ​ជាអធិបតីក្នុង​ព្រះរាជពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​វិទ្យាស្ថាន​បច្ចេកវិទ្យាកំពង់ស្ពឺ នៅខេត្តកំពង់ស្ពឺ។​​​

ក្រសួងការបរទេសបន្តថា​ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី​សារិនថន និង ​លោក​ ហង់​ជួន​ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​និង​កីឡានឹង​យាង​/អញ្ជើញ​ជា​អធិបតីក្នុង​ព្រះរាជពិធី​ប្រគល់​អគារ​​ប្រើប្រាស់​ថាមពល​ពន្លឺព្រះ​អាទិត្យ​នៅ​វិទ្យាស្ថានបច្ចេកវិទ្យា​កំពង់ឈើទាល​នៅ​ខេត្ត​កំពង់ធំ​។

ក្រសួងការបរទេសបាន​អះអាងថា​ក្រៅ​ពី​នេះ​ព្រះអង្គម្ចាស់​ក្សត្រីយ៍មហាចក្រី​ សារិនថន​នឹង​យាង​ចូលរួមក្នុង​ពិធី​សម្ពោធ​មណ្ឌល​សុខភាពនៅ​ខេត្ត​រតនគីរីនិង​ស្លាកឈ្មោះ​វិថីថ្មីនៃ​វិទ្យា​ស្ថាន​​​បច្ចេកវិទ្យា​កំពង់​ឈើ​ទាល​នៅ​ខេត្ត​កំពង់ធំ។បន្ថែម​ពី​នេះ ព្រះអង្គម្ចាស់ មហាចក្រី ​សារិនថន​ក៍​នឹង​យាង​ទត​សាលា​បឋមសិក្សា​មួយ​ចំនួន​នៅ​តាម​ខេត្តនានា។

 

Tags:
  • ព្រះអង្គម្ចាស់ក្សត្រីយ៍
  • សារិនថន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥