MENU
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលកម្ពុជាវៀតណាម និងឡាវលើកទី៩ នៅខេត្តសៀមរាប
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២០ វិច្ឆិកា ២០១៦, ១០:០៨ | ៣៣៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់នៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៦នេះថាព្រះរាជាណាចក្រកម្ពុជានឹងរៀបចំធ្វើជាម្ខាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងបីកម្ពុជាវៀតណាមនិងឡានពីថ្ងៃទី២២ដល់២៣ខែវិច្ឆិកាឆ្នាំ២០១៦នេះ។

ក្រសួងការបរទេសអះអាងថាតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម (CLV) លើកទី៩ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណឯកឧត្តម ថងលូន ស៊ីស៊ូលីតThonglounSISOULITH) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងឯកឧត្តមង្វៀនសួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសារធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម លើកទី ៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅខេត្ត សៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេសបញ្ជាក់ថាកិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាមលើកទី ៩  ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណនឹង លើកឡើងថាក្នុងកិច្ចប្រជុំនោះនឹងពិនិត្យលើការរីកចម្រើននិងបញ្ហាប្រឈមចំពោះមុខក្នុងការអនុវត្តឯកសារសំខាន់ៗ រួមមាន៖១- ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃប្រទេសកម្ពុជា ឡាវ និងវៀតណាមស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០)។

២-  លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម កម្ពុជា ឡាវ និងវៀតណាម លើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅកាលពីខែ ធ្នូ ឆ្នាំ២០១៥នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។៣-  ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី ៨ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ  នៅទីក្រុងវៀងច័ន្ទ ចាប់តាំងពីឆ្នាំ ២០១៤ មក។

ក្រសួងការបរទេសបញ្ជាក់ទៀតថា៖នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី  នឹងចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ព្រមទាំងធ្វើសន្និសិទ្ធកាសែតរួមរបស់កិច្ចប្រជុំកំពូលកម្ពុជាឡាវ និងវៀតណាមលើកទី ៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណព្រមទាំងរំពឹងថា គម្រោង និងកិច្ចព្រមព្រៀងមួយចំនួន នឹងត្រូវបានអនុម័តយល់ព្រម និងចុះហត្ថលេខា។

 នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងជួបចរចាទ្វេភាគីដោយឡែកពីគ្នាជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ និងឯកឧត្តម ង្វៀន សួនហ៊្វុកនាយករដ្ឋមន្រ្តីវៀតណាម។

កាលពីថ្ងៃទី14មិថុនា2016 កិច្ចប្រជុំថ្នាក់ខេត្តស្ដីពីវឌ្ឍនភាពតំបន់ត្រីកោណកម្ពុជា-វៀតណាម-ឡាវ បានធ្វើឡើងនៅខេត្តស្ទឹងត្រែង ។ កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង វត្តមានរបស់ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ដើម្បីត្រៀមកិច្ចប្រជុំCLV ដែលមានការចូលរួមពីមន្ទីរពាក់ព័ន្ធ ដូចជា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី មន្ទីរធម្មការនិងសាសនា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ទីរបរិស្ថាន។ ៕

Tags:
  • កម្ពុជា
  • កិច្ចប្រជុំ
  • វៀតណាម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥