MENU
ជិះម៉ូតូលឿនបុករបាំងថ្មការដ្ឋានជួសជុលផ្លូវ មិនមានភ្លើងបំភ្លឺស្លាប់ខ្លួនឯង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១២ ធ្វូ ២០១៦, ១១:១០ | ៣៧០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើហេតុ ខណៈដែលរូបគេបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមិនបានប្រុងប្រយ័ត្ន ហើយបានជ្រុលទៅបុកនិងរបាំងថ្មដែលក្រុមហ៊ុនជួសជុលផ្លូវជាតិលេខ៥ដាក់បាំងការពារដោយមិនមានដាក់ភ្លើងបំភ្លឺជាសញ្ញាខុសបច្ចេកទេស បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី ១១ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង១១:៤០នាទីត្រង់ចំណុចមុខផ្ទះឈ្មោះហេម ពិសិដ្ឋ លើផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានភភ្នំពេញ។

យោងតាមសាក្សីដែលនៅជិតកន្លែងកើតហេតុបានប្រាប់កាសែតនគរវត្តអោយដឹងថា ជនរងគ្រោះជិះម៉ូតូជិះម៉ូតូមួយគ្រឿងម៉ាក YAMAHA FZ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1- GC – 5704 ម្នាក់ឯង ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបុករបាំងថ្មបិទផ្លូវការដ្ឋានកំពុងជួសជុលតែម្តងធ្វើអោយម៉ូតូគាបជាប់នឹងរបាំងថ្មមនុស្សខ្ទាតទៅមុខប្រហែល៨ម៉ែត្រ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ចំណែកម៉ូតូរងការខូចខាតស្ទើទាំងស្រុង។

លោកស៊ិន សុវណ្ណ នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌព្រែកព្នៅបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នីម នីន ភេទ ប្រុស អាយុ ២៦ឆ្នាំ មានស្រុកកំណើនៅភូមិ បាក់ដាវក្រោម ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ លោកស៊ិន សុវណ្ណបន្តថា គ្រោះថ្នាក់នេះបណ្តាលមកពីទីតាំងកន្លែងការដ្ឋានជួសជុលផ្លូវមិនមានដាក់ភ្លើងបំភ្លឺជាសញ្ញាដោយកន្លែងងងឹតផងនោះ និងអ្នកជិះម៉ូតូក៏ជិះលឿនមិនបានប្រុងប្រយ័ត្នទើបបង្កអោយជួបគ្រោះថ្នាក់បែបនេះ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅលោកស៊ិន សុវណ្ណបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការស្រាវជ្រាវរកសាច់ញាតិបងប្អូនជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើអោយមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ចំណែក ម៉ូតូជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះផងដែរ៕                       

Tags:
  • ជិះម៉ូតូ
  • ការដ្ឋាន
  • ស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥