MENU
រដ្ឋាភិបាលចិនផ្ដល់សម្ភារៈចំនួន៣៣មុខម្លៃជាង១១លានដុល្លារដល់ គ.ជ.ប សម្រាប់បម្រើឲ្យការ បោះឆ្នោតនៅកម្ពុជា
សេដ្ឋកិច្ច | ថ្ងៃអង្គារ ទី២០ ធ្វូ ២០១៦, ១៥:៥២ | ១,០៧៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  រដ្ឋាភិបាលចិនតំណាងដោយឯកអគ្គរដ្ទូតចិនប្រចាំនៅកម្ពុជាបានផ្ដល់ជំនួយជាសម្ភារៈដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចំនួន៣៣មុខ ដើម្បីបម្រើឲ្យការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ(២០១៧.២០១៨)។ពិធីចុះហត្ថលេខាប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្ដ មស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងឯកឧត្ដមស្យុង ប៉ (Xiong Bo)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្ដមស៊ិក ប៊ុនហុក បានមានប្រសាសន៍ ថា សម្ភារៈដែលរដ្ឋាភិបាលចិនផ្ដល់ឲ្យគ.ជ.ប សម្រាប់បម្រើឲ្យការបោះឆ្នោតនាពេលខាងមុខនេះ គិតជាទឹកប្រាក់សរុបជាង១១លានដុល្លារអាមេរិក។

ឯកឧត្ដមប្រធានគជបបានឲ្យដឹង ថា នេះមិនមែនជាលើកទី១ទេ ដែលរដ្ឋាភិបាលចិនជួយឧបត្ថម្ភគាំទ្រ ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ដោយកាលពីឆ្នាំ១៩៩៨ រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភ ដល់គ.ជ.បនូវរថយន្ដម៉ាកហ្ស៊ីបចំនួន២៧គ្រឿង។ ឆ្នាំ២០០៣ រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភ ដល់គ.ជ.បនូវសម្ភារះការិយាល័យចំនួន១២ប្រភេទ។ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០០៧ រដ្ឋាភិបាលចិន បានជួយឧបត្ថម្ភជាសម្ភារៈការិយាល័យចំនួន២៧ប្រភេទ។

ឯកឧត្ដមប្រធានគ.ជ.បបានឲ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៤ ឆ្នាំ២០១៧ខាងមុខនេះ ក្រៅពីប្រទេសចិន គ.ជ.ប បានទទួលការគាំទ្រ និងការផ្ដល់ជំនួយជាសម្ភារះ,ថវិកា,និងបច្ចេកទេសតាំងពីការចាប់ផ្ដើមដំបូង នៃការងាររៀបចំការបោះឆ្នោតមកម្លេះ ហើយដោយសារតែជំនួយឧបត្ថម្ភនេះហើយ បានធ្វើឲ្យគ.ជ.បថ្មីសម្រេចបានកិច្ចការធំៗជាច្រើន។

ចំណែកឯកឧត្ដមស្យុង ប៉(Xiong Bo)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងតាមរយៈអ្នកបកប្រែ ថា ការបោះឆ្នោត គឺជាព្រឹត្ដិការណ៍ ដ៏ធំមួយសម្រាប់ប្រជាជនកម្ពុជា ដែលមានការពាក់ ព័ន្ធនឹងសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន។ ឯកឧត្ដមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សង្ឃឹមថា សម្ភារៈដែលរដ្ឋាភិបាល ចិនផ្ដល់ជូន គ.ជ.ប នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឲ្យកិច្ច ការរៀបចំការបោះឆ្នោត នៅកម្ពុជានាពេលខាងមុខ ប្រព្រឹត្ដទៅដោយរលូន។

ឯកឧត្ដមស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ដែលតែងតែយកចិត្ដទុកដាក់ ជួយដល់ប្រទេស កម្ពុជា ក៏ដូចជាជួយដល់គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត ទាំងការបោះ ឆ្នោតថ្នាក់ជាតិ និងការ បោះ ឆ្នោតថ្នាក់ក្រោមជាតិ៕                                               

Tags:
  • រដ្ឋាភិបាល
  • ចិន
  • គ.ជ.ប
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥