![]() |
MENU
|

ខេត្តសៀមរាប៖ សេចក្តីរាយការបានអះអាងថាបុគ្គលិកក្រុមហ៊ុនអាហារបំប៉នរបស់ថៃ ប្រុស ស្រី ចំនួន៣នាក់ត្រូវបានឃាតកម្មចូលសម្លាប់អា.ក.ក្នុងថ្លុកឈាម ដល់ក្នុងបន្ទប់ជួល ខណៈជនរងគ្រោះកំពុងដេកបណ្តាលឱ្យស្លាប់២នាក់ របួសធ្ងន់(ស្រី)ម្នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្កឱ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាប។ហេតុការនេះបង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤ភ្លឺ ថ្ងៃទី១ខែ១ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួល ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះប្រុសស្រីទាំង៣នាក់នេះដែលត្រូវឃាតកសម្លាប់អាកបណ្តាលឱ្យស្លាប់២នាក់របួសធ្ងន់ម្នាក់នោះគឺជារឿងគំនុំទេមិនមែនជារឿងសម្លាប់យកទ្រព្យសម្បត្តិនោះទេព្រោះទ្រព្យសម្បត្តិមួយចំនួនរបស់ជនរងគ្រោះឃើញនៅក្នុងបន្ទប់ជួលព្រមទាំងមានឯកសារ របស់បុគ្គលិកទាំង៣នាក់នោះផងដែរ។
ជនរងគ្រោះប្រុសស្រី ទាំង៣នាក់នោះមានទី១ឈ្មោះ ឃុយ សុឃឹន ភេទប្រុសអាយុ២៧ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតរស់នៅ ភូមិស្រែស្រូវ ឃុំល្បើក ស្រុកឈូក ខេត្តកំពត (អា.ក.ស្លាប់) ។
ទី២ឈ្មោះ វេត រដ្ឋា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅ ភូមិគោកព្រិច ឃុំសូភី ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ (អា.ក.ស្លាប់) និង ទី៣ឈ្មោះ ឡេង ស្រី ពៅ ភេទស្រី អាយុ២៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅភូមិការ៉េនជោ ឃុំអង្គាញ់ ស្រុកទ្រាំង ខេត្តតាកែវ(របួសធ្ងន់ ត្រង់លើផ្ទៃមុខ)។
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើដែលមានម្ចាស់ផ្ទះឈ្មោះ ប៉ូច ធិន ភេទស្រី អាយុ៥២ (ម្ចាស់ផ្ទះ)មានទីលំនៅ ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប។
សូមបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចចម្រុះចូលត្រួតពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចក៏បានធ្វើការនាំខ្លួនបុគ្គលិករបស់ក្រុមហ៊ុនអាហារបំប៉នចំនួន២នាក់ដែលនាំគ្នាឈរមើលនៅខាងក្រៅបន្ទប់ជនរងគ្រោះនោះយកទៅសួរនាំនៅការិយាល័យនគរបាលបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះដល់កន្កែងកើតហេតុដើម្បីស្រាវជ្រាវស្វែងរកជនដៃដល់ ។


