រាជធានីភ្នំពេញ៖ តុលាការក្រុងចេញដីកាកោះឯកឧត្តមសម រង្ស៊ីចូលបំភ្លឺសំណុំរឿងបរិយាកេរ្តិ៍សម្តេចហ៊ុនសែននៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៧ខាងមុននេះដើម្បីឆ្លើយបំភ្លឺលើករណីបណ្តឹងរបស់លោកគី តិចមេធាវីការពារក្តីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី។នេះបើយោងតាមដីកកោះដែលចុះហត្ថលេខាដោយលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៥ខែមករាឆ្នាំ២០១៧។
កាលពីថ្ងៃទី២៦ខែមករា ឆ្នាំ២០១៧នេះលោកគី តិចបានចូលបំភ្លឺតុលាការនិងដាក់ឯកសារបន្ថែមដើម្បីសូមឲ្យតុលាការពិនិត្យនិងចោទប្រកាន់ឯកឧត្តមសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិពីបទបរិយាកេរ្តិ៍ជាសាធារណៈដោយឯកឧត្តមសម រង្ស៊ីបានចោទសម្តេចហ៊ុនសែនថាបានសូកកញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារ ឲ្យរករឿងគណបក្សសង្រ្គោះជាតិ វាយប្រហារគណបក្សសង្រ្គោះជាតិ ឲ្យធ្វើបាតុកម្ម...។
ក្នុងសភាព្រឹកម៉ិញនេះសម្តេចថ្លែងថាបើសាលក្រមបណ្តឹងទណ្ឌិតសម រង្សី ចូលជាធរមាន លុយដែលសម្តរចឈ្នះបណ្តឹង ត្រូវទាមទា យកឱ្យបាន ។សម្តរចគ្រោងទារជំងឹចិត្ត១លានដុល្លារ បើគ្មានលុយ រឹបអូសទ្រព្យសម្បត្តីលក់ឡៃឡុង ផ្ទះសំបែងដីធ្លិសម រង្ស៊ី រីឯគណបក្សសង្គ្រោះជាតិ បើសិនដាក់ឈ្មោះ សម រង្សី ក៍ត្រូវសម្តេចប្រមានលក់ បើមិនមានលុយសងការឈ្នះក្តីរបស់សម្តេច។
សូមបញ្ជាក់ថាសម រង្ស៊ី មានបញ្ហារឿងក្តីជាមួយសម្តេចពញាចក្រីយហេង សំរិន ដែលត្រូវទាបង់ជំងឺចិត្ត២៥០លានរៀល។ដោយឡែកក៍ជាប់រឿងក្តីរបស់ឯកឧត្តម ហោ ណាំហុងផងដែរ។