ខេត្តសៀមរាប៖ យោងតាមលោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៧បានដឹងថា សត្វទន្សោងមួយក្បាល មានទម្ងន់ ប្រមាណ២០០គីឡូក្រាមត្រូវបានជនល្មើសបាញ់ឲ្យស្លាប់កាលពីវេលាម៉ោង១០យប់ថ្ងៃទី១១ខែកុម្ភះនៅឧទ្យាព្រហ្មទេពក្នុងភូមិសាស្រ្ត ឃុំកន្ទួត ស្រុកស្វាយ លើ ខេត្តសៀមរាបជាប់ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ ហើយសត្វទន្សោង នេះត្រូវជនល្មើស បាញ់ប្រមាណជា៦គ្រាប់។
លោកបានបញ្ជាក់ថា ពេលឮស្នូកំាភ្លើងបាញ់ភ្លាមមន្រ្តី ឧទ្យាននុរក្សបានចេញ ល្បាតភ្លាម ពេល នោះឃើញជនដៃដល់៣នាក់ប្រដាប់ដោយអាវុធកំពុងកាប់សាច់ទន្សោងពេលពួកវាឃើញមន្រ្តីនុរក្សក៍រត់គេចខ្លួនបាត់។ លោកថា ពេលនេះសមត្ថកិច្ចពាក់ព័ន្ធ ទំាងអស់កំពុងស្រាវជ្រាវ តាម ចាប់ ជនដៃ ដល់ទំាងនោះ មកផ្តន់ទាទោសទៅតាមច្បាប់។
លោក គឹម ឆៃហៀង បានបញ្ជាក់ទៀតថា ពេលនេះសាច់សត្វទន្សោង ត្រូវបានរក្សាទុក នៅស្នាក់ ការមន្រ្តីឧទ្យាននុរក្សក្រសំាងនៅក្នុងឃុំកន្ទួត ស្រុកស្វាយលើ ដើម្បីសុំគោល ការណ៍ អភិបាល ខេត្ត និងឯឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានថា ត្រូវដោះស្រាយតាមវិធីណា៕