![]() |
MENU
|
រាជធានីភ្នំពេញ៖ ដោយមានការសំណូមពរពីបងប្អូនរស់នៅប្រទេសបារាំងតារាចម្រៀងល្បីល្បាញបីដួងរួមមាន សុន ស្រីពេជ្រ ស៊ូ ដាណេនិងលោកជិន វឌ្ឍនាត្រូវរួមសហការគ្នាចេញទៅសម្តែងនៅប្រទេសបារាំងជូនខ្មែរនៅទីនោះដែលរំលេចនៅទម្រង់សិល្បៈខ្មែរបទចម្រៀងខ្មែរយ៉ាងច្រើនជូនអ្នកគាំទ្រសប្បាយរីករាយ។
តារាចម្រៀងពហុជំនាញក្នុងសិល្បពកញ្ញាស៊ូ ដាណេបានចាកចេញទៅសាងឈ្មោះនៅក្រៅប្រទេសម្តងទៀតហើយក្រោយបញ្ចេញស្នាដៃសិល្បៈក្នុងស្រុកបាន១ឆ្នាំជាង។ការចាកចេញទៅប្រទេសបារាំងលើកនេះជាមួយតារាល្បីឈ្មោះ២ដួងទៀតកញ្ញាស្រអែមស្រស់ដាណេនាងតាំងជំហរមុតមាំនិងជួយផ្សព្វផ្សាយរបាំខ្មែរមួយចំនួនឲទាក់ទាញក្រៅពការច្រៀងសម្តែង។ នារាត្រីថ្ងៃទី១៣ មិនា ឆ្នាំ២០១៧ តារាចម្រៀងបែបមនោសញ្ចេតនា៣ដួងដែលឆ្អិននិងស្ទាត់ជំនាញខ្លាំងលើបទចម្រៀងពីដើមរួមមានលោកជិន វឌ្ឍនា កញ្ញា សុន ស្រីពេជ្រ និងកញ្ញាស៊ូ ដាណេបានជម្រាបលាបងប្អូនសាច់ញាតិនិងមហាជនដែលគាំទ្រស្នាដៃសិល្បៈរបស់ពួកគេមួយរយៈដើម្បីចេញទៅសម្តែងនៅប្រទេសបារាំង១ខែកន្លះតាមសំណូមពរពុកម៉ែបងប្អូនរស់នៅទីនោះ។
បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញតារាចម្រៀងស៊ូ ដាណេដែលប្រឹងប្រែងតស៊ូក្នុងវិស័យដិល្បៈរហូតមានពន្លឺល្អទាំងក្នុងនិងសិល្បៈបានប្រាប់ថានាងនិងកញ្ញាសុន ស្រីពេជ្រ លោកជិន វឌ្ឍនាចេញទៅបារាំង១ខែកន្លះដោយយើងច្រៀងសម្តែងរហូតទាល់តែផុតបុណ្យឆ្នាំខ្មែរដោយគោលដៅទៅសម្តែងបុណ្យចូលឆ្នាំផងដែរ។រយៈពេលមួយខែកន្លះនាងនិងក្រុមការងារមានបទចម្រៀងជាច្រើនចែកជូនបងប្អូនខ្មែរនៅទីនោះកម្សាន្តព្រមទាំងឈុតឆាកសម្តែងសាច់រឿងខ្លះទៀតដែរ។នាងថាកម្មវិធីផ្សព្វផ្សាយស្តីពីពេលវេលាទៅសម្តែងនៅបារាំងខាងអ្នករៀបចំគេបានប្រូមូតកម្មវិធីរួចរាល់អស់ហើយថែមទាំងឆ្លងដល់ប្រទេសអាឡឺម៉ង់សម្តែងដែរហើយនិងប្រទេសក្បែរនោះទៀតផង។តារាត្រូវប៉ាន់នៅក្រៅស្រុកនេះថ្លែងថាសម្រាប់នាងសម្តែង១ខែកន្លះចប់មានស្ពនសឺរមួយទៀតនៅប្រទេសកាណាដាបានផ្តល់ទំនុកចិត្តដល់ទៅ៩០ភាគរយឲនាងបានសម្តែងនៅទីនោះដែលនាងមានជំនឿថាពិតជាមានសញ្ញាល្អចំពោញប្រទេសកាណាដា។តាមអ្វីដែលនាងបានដឹងនៅកាណាដាមានគោលដៅចម្បងគឺបង្ហាត់ក្មេងៗនៅទីនោះឲចេះរាំរបាំខ្មែរយើងដូចជាជូនពរ របាំនារីជាជួរ និងរបាំខ្មែរជាច្រើនទៀតដែលនាងមិនចង់ឲរាំចេះតែបានមិនមានភាពទន់ភ្លន់គ្រាដែលបងប្អូននៅទីនោះនៅតែរក្សាតម្លៃសិល្បៈខ្មែរជាដរាប ។ក្រៅពីបង្ហាត់របាំនាងក៍សម្តែងច្រៀងរាំដូចប្រទេសបារាំងដែរ។
គួរបញ្ជាក់ដែរថាកញ្ញាស៊ូ ដាណេក្រៅពីចេះច្រៀងនិងមានសំឡេងស្រដៀងអ្នកចម្រៀងប៉ែនរ៉ននាងក៍ជាសិល្បការិនីផ្នែកបុរាណចេះសម្តែងល្ខោន យីកេ សម្តែងតាមសាច់រឿងខ្មែរពីមុន ចេះស្មូត្រ ចេះច្រៀងបទប្រពៃណីបានយ៉ាងជំនាញរហូតអ្នកនៅក្រៅប្រទេសចង់បាននាងទៅសម្តែងជាបន្តបន្ទាប់។ប្លែកពីតារាសិល្បៈមួយចំនួនដាណេទៅក្រៅម្តងៗហោចណាស់៦ខែដោយកាក់កបមិនតិចនោះទេ។នាងធ្លាប់ចេញទៅអាមេរិក អូស្ត្រាលី និងបារាំងនិងគម្រោងចុងក្រោយប្រទេសកាណាដាដោយរំពឹងថានឹងបានវីសាតាមបំណង។