![]() |
MENU
|

រាជធានីភ្នំពេញ៖ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់យ៉ីហោប ឌី ឃីត ដែលមានទីតាំងតាមផ្លូវបេតុងខាងក្រោយផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ត្រូវបានថៅកែក្រុមហ៊ុនគេចខ្លួនបាត់ ដោយសារក្ស័យធុន។
កម្មករនិយាយថា ថៅកែទុកឲ្យកម្មករចំនួន៦០០នាក់ផ្ទុះកូដកម្មទាមទាររកប្រាក់ឈ្នួលរបស់ខ្លួនរយៈពេល៦ថ្ងៃកន្លងមកហើយ ក្រោយថៅកែគេចខ្លួនបងប្អូនកម្មករទូទាំងរោងចក្រនៅតែបន្តតវ៉ាដដែលខណៈដែលមិនទាន់មានដំណោះស្រាយណាមួយដែលកម្មករយល់ព្រមទទួលយកបាន ។
កម្មករបានប្រមូលផ្តុំ រនៅត្រៀបត្រាខាងមុខរោងចក្រនារសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រោងចក្រ ប ឌី ឃីត ខាងលើជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានកម្មករបម្រើការងារសរុបចំនួន៦០០នាក់ ហើយមានថៅកែជាជនជាតិកូរ៉េ បម្រើការងារអស់រយៈពេលច្រើនខែឆ្នាំមកហើយទើបតែមកដល់ថ្ថៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ។
ភាគីខាងក្រុមហ៊ុនមិនទាន់បើកប្រាក់ឈ្នួលខែកុម្ភៈនិងប្រាក់ខែចុងក្រោយហើយប្រាក់អត្ថប្រយោជន៍ប្រាក់ផ្សេងៗមិនទាន់បានទូទាត់ឲ្យកម្មករផងស្រាប់តែថៅកែរត់គេចខ្លួនបាត់ សង្ស័យក្ស័យធន់ ទុកឲ្យកម្មករទូទាំងរោងចក្រទទួលរងគ្មានប្រាក់សម្រាប់ថ្លៃផ្ទះជួលហូបចុកកើតក្តីកង្វល់ទើបនាំគ្នាប្រមូលផ្តុំ ធ្វើកូដកម្មតវ៉ាទាមទាររកប្រាក់ឈ្នួលប្រាក់ខែចុងក្រោយ ហើយអស់រយះពេល៦ថ្ថៃមកហើយ នៅមិនទាន់មានដំណោះស្រាយណាមួយដែលកម្មករទទួលយកបាន ។
ក្រុមកម្មករបានប្តទៀតថា ក្រោយពីរោងចក្រក្ស័យធន់ថៅកែគេចខ្លួនបាត់លេចមុខតំណាងក្រុមហ៊ុនចេញមុខមកសម្របសម្រួល ជម្រុញឲ្យកម្មករទទួលយកប្រាក់ឈ្នួលតែ១ខែសម្រាប់ខែកុម្ភៈបានហើយនោះនឹងលក់ឡៃឡុងសម្ភារៈបន្សល់ទុកក្នុងរោងចក្រ ដើម្បីទូទាត់ជូនកម្មករក៏ប៉ុន្តែខាងក្រុមកម្មករមិនទទួលយកតាមការស្នើរសុំរបស់តំណាងរោងចក្រ សុខចិត្តបន្តធ្វើកូដកម្ម អូសបន្លាយមកដល់ថ្ងៃនេះ ។
ខណៈដែលអ្នកសារព័ត៌មានចុះទៅសាកសួរនារសៀលថ្ងៃទី១៦ខែមីនានេះឃើញថាក្រុមកម្មករទាំង៦០០នាក់ ហាក់បីដូចជាមានមតិ២ផ្សេងគ្នា មានកម្មករមួយភាគទាមទារចង់បានប្រាក់ឈ្នួលខែកុម្ភៈនិងប្រាក់ចុងក្រោយដែលលើសចំនួន៩ថ្ងៃ សុំត្រឹមតែ២០ដុល្លាទេជាកាស្រេច ។
ក៏ប៉ុន្តែនៅមានក្រុមកម្មករមួយភាគទៀត ជួបជាមួយកម្មការនីឈ្មោះ ទុយ បូរ៉ា អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ បានចេញមុខមកទាមទារចង់បានប្រាក់ឈ្នួលសម្រាប់ខែកុម្ភៈនិងប្រាក់ខែចុងក្រោយគិតថ្លៃឈ្នួលពេញ ។
បើតាមកម្មការនីមួយរូបសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មានកម្មករមួយភាគធំចង់បានទាមទារយកប្រាក់ឈ្នួលសម្រាប់ខែកុម្ភៈ និងប្រាក់ខែចុងក្រោយស្មើនឹង៩ថ្ងៃពេញ ពួកគាត់មិនសុខចិត្តទទួលយកប្រាក់ខែចុងក្រោយបន្ថែម២០ដុល្លានោះឡើយ ។
ដោយឡែកខណៈដែល ក្រុមកម្មករដែលកំពុងតវ៉ារកប្រាក់ឈ្នួល រសៀលថ្ងៃថ្ងៃទី១៦ ខែមីនានេះដោយមាន ចម្រូងចម្រាស់មតិ២ផ្សេងគ្នា មានកម្មការនីមួយរូបមិនបញ្ចេញឈ្មោះ បានរៀបរាប់បណ្តើរបង្ហូរទឹកភ្នែកបណ្តើរទាំងក្តីត្អួញត្អែថា ដំណោះស្រាយរវាងតំណាងរោងចក្រ ជាមួយកម្មករនិងមានសហជីពចំនួន២ចួលរួមសម្រួបសម្របសម្រួលទី១ សហព័ន្ធសហជីពកម្មករ ទី២សហព័ន្ធសហជីពការពារសិទ្ធសេរីភាពកម្មករខ្មែរ តែហាក់បីដូចជាមិនប្រក្រតីត្រង់ថា ការដាក់ដេញថ្លៃលក់ឡៃឡុងសម្ភារៈក្នុងរោងចក្រមានអ្នកដាក់តម្លៃ១៨៥០០០ដុល្លា(ដប់ប្រាំបីម៉ឺនប្រាំពាន់ដុល្លា) និងមានអ្នកដាក់តម្លៃ១៦៥០០០ដុល្លា (ដប់ប្រាំមួយម៉ឺនប្រាំពាក់ដុល្លា) ។
តែបែជាខាងតំណាងរោងចក្រមកទទួលយកអ្នកដាក់តម្លៃ១៦៥០០០ដុល្លាទៅវិញចំពោះអ្នកដែលហ៊ានឲ្យតម្លៃខ្ពស់ជាង បែជាមិនបានចំណុចត្រង់នេះឃើញថាហាក់បីដូចជាមិនប្រក្រតីដូចជាឃុបឃិតគ្នាហើយមកបញ្ចុះបញ្ចូលទម្លាក់ថ្លៃឈ្នួលប្រាក់ខែកម្មករទៅវិញ ។
ក្រុមកម្មករមានមតិ២ផ្សេងគ្នាក្នុងការទាមទាររកប្រាក់ឈ្នួលក៏ដោយឃើញថា មកដល់ល្ងាចថ្ថៃទី១៦នេះ មិនទាន់ដោះស្រាយចេញនៅឡើយក្រោយពីថៅកែក្រុមហ៊ុនរត់គេចបាត់ បន្សល់ទុកកម្មកររាប់រយនាក់ទទួលរងគ្រោះគ្មានប្រាក់ឲ្យថ្លៃផ្ទះជួលគ្មានប្រាក់សម្រាប់ហូបចុកហើយការតវ៉ារបស់បងប្អូនកម្មករខាងលើអ្នកយកពត៌មានមិនអាចសុំការបំភ្លឺពីខាងតំណាងរោងចក្របានឡើយ ៕


