![]() |
MENU
|
រាជធានីភ្នំពេញ៖ ក្រុមជនជាប់ចោទចំនួន៦នាក់ជាចោរប្លន់បាញ់សម្លាប់ជនរងបីករណីផ្សេងគ្នាត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០១៧បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារពី៥៦ដល់៧៣ឆ្នាំ។
ករណីទី១ សំណុំរឿងលេខ៤៩៤៩ មានជនជាប់ចោទ១.ឈ្មោះ ហេ្សត ម៉ាន់រ៉ូហេ្សត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិឥស្លាម ២.ឈ្មោះ ប៉ែន ចំណាប់ហៅពីន ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ ៣.ឈ្មោះ ហ៊ឹម សុភ័ក្រ ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ ៤.ឈ្មោះ អេង អាហ្វីន ភេទប្រុសអាយុ២៧ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ២៥ឆ្នាំ។
ចំណែក ៥.ឈ្មោះ ញ៉ែម កន្និដ្ឋា ភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរនិង ៦.ឈ្មោះ ពេជ្រ សូណែក ភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរ ដាក់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ដោយសារប្រព្រឹត្តអំពើហិង្សានិងដោយសារមរណៈភាពនៃជនរងគ្រោះ បទៈកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
តុលាការលើកឡើងថាជនជាប់ចោទបានប្រព្រឹត្តនៅចំណុចផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកព្រលឹមម៉ោង ៥ និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ជនរងគ្រោះឈ្មោះ ឌឹម ប៊ុនដារិទ្ធ (ស្លាប់)។ចំណែក២នាក់ទៀតឈ្មោះ លីម ឈ្មោះ ម៉ី ត្រូវសមត្ថកិច្ចបាញ់ស្លាប់នៅភ្នំប្រសិទ្ធ ខណ្ឌព្រែកព្នៅ។
ករណីទី២ សំណុំរឿងលេខ៤៩៥៣ ផ្តន្ទាទោសជនជាប់ចោទ១.ឈ្មោះ ហេ្សត ម៉ាន់រ៉ូហេ្សត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិឥស្លាម ដាក់ពន្ធនាគារ២៥ឆ្នាំ។ ២.ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ ៣.ឈ្មោះ ហ៊ឹម សុភ័ក្រ ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ ៤.ឈ្មោះ អេង អាហ្វីន ភេទប្រុសអាយុ២៧ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ។ចំណែក ៥.ឈ្មោះ ញ៉ែម កន្និដ្ឋា ភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរ ៦.ឈ្មោះ ពេជ្រ សូណែក ភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរ ដាក់ពន្ធនាគារម្នាក់ៗ១៨ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ដោយសារប្រព្រឹត្តអំពើហិង្សានិងដោយសារមរណៈភាពនៃជនរងគ្រោះ បទៈកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា៣៥៣,៣៥៧,៣៦០,៤០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅខណ្ឌដូនពេញ កាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០១៥។
ករណីទី៣ សំណុំរឿងលេខ៤៩៥៥ ផ្តន្ទាទោសជនជាប់ចោទ១.ឈ្មោះ ហេ្សត ម៉ាន់រ៉ូហេ្សត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិឥស្លាម ដាក់ពន្ធនាគារ២៣ឆ្នាំ។២.ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ ៣.ឈ្មោះ ហ៉ីម សុភ័ក្រ ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ ៤.ឈ្មោះ អេង អាហ្វីន ភេទប្រុសអាយុ២៧ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ។
ចំណែក ៥.ឈ្មោះ ញ៉ែម កន្និដ្ឋា ភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរ ៦.ឈ្មោះ ពេជ្រ សូណែក ភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរ ដាក់ពន្ធនាគារម្នាក់ៗ១៨ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ដោយសារប្រព្រឹត្តអំពើហិង្សានិងដោយសារមរណៈភាពនៃជនរងគ្រោះ បទៈកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា៣៥៣,៣៥៧,៣៦០,៤០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅស្ពានអាកាសស្ទឹងមានជ័យកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៥។
សាលក្រមនេះត្រូវបានលោកចៅក្រមទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ លោកចៅក្រមបានបញ្ជាក់ជនជាប់ចោទទាំង៦នាក់នេះនៅមានរឿងជំនុំជំរះច្រើនទៀត។
យោងទៅតាមការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ទាំង៦នាក់ចំនួន៣ករណីនេះបើយើងសរុបទោសមាន៖១.ឈ្មោះ ហេ្សត ម៉ាន់រ៉ូហេ្សត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិឥស្លាមផ្តន្ទាទោស៣ករណីចំនួន៧៣ឆ្នាំ។ ២.ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ ៣.ឈ្មោះ ហ៉ីម សុភ័ក្រ ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ ៤.ឈ្មោះ អេង អាហ្វីន ភេទប្រុសអាយុ២៧ឆ្នាំ ទោស ៣ករណីម្នាក់ៗចំនួន៦៥ឆ្នាំ។
ចំណែក ៥.ឈ្មោះ ញ៉ែម កន្និដ្ឋា ភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរ ៦.ឈ្មោះ ពេជ្រ សូណែក ភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរ ទោស៣ករណីម្នាក់ៗចំនួន៥៦ឆ្នាំ៕