![]() |
MENU
|
រាជធានីភ្នំពេញ៖ របាំត្រុដត្រូវបានគេនិយមរាំលេងនៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនៅតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋនិងឯកជននានានៅកម្ពុជា។របាំនេះត្រូវបានគេរាំដើម្បីដេញចង្រៃអពមង្គលឆ្នាំចាស់ហើយនាំសេរីសួស្តីចូលមានសម្រាប់ឆ្នាំថ្មី។
ដោយឡែកនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទទួលអំណរសារទរឆ្នាំថ្មីឆ្នាំរកានព្វស័កព.ស២៥៦១គ.ស ២០១៧ ដែល នឹង សង្ក្រាន្ដឈានចូលមកដល់ នៅថ្ងៃ៣រោច ខែចែត្រ ត្រូវនឹងថ្ងៃសុក្រទី១៤ ខែមេសាឆ្នាំ ២០១៧ វេលាម៉ោង៣និង១២នាទីដ៍ខ្លីខាងមុខនេះ នៅក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្ដរជាតិនារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៧ ។
លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និង លោក ជំទាវ រួមជាមួយ លោក លោកជំទាវជារដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ និងមន្រ្ដីរាជការ គ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីចំរើនព្រៈបរិតនិងស្វាធាយតៈយ័នតោសុំសេរីសួរស្ដី សេចក្ដីសុខ សេចក្ដីចំរើននិងទទួលពរជ័យពីទេវតាឆ្នាំថ្មី ព្រៈនាមកិមិរ៉ាទេវី ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលនឹងត្រូវយាងមកបន្ដវេន គ្រប់គ្រងជម្ពូទ្វីប បន្ដជំនួសទេវតាឆ្នាំចាស់ ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៥។
ម៉្យាងវិញទៀតតាមរយៈពិធីសូត្រមន្ត ប្រោះព្រំលើករាសីនេះដែរក្រៅពីសុំពរជ័យ សិរីសួរស្តី ជ័យមង្គលវិបុលសុខ ពីទេវតាឆ្នាំថ្មី ឲ្យកើតមានដល់គ្រប់ក្រុម គ្រួសារមន្រ្ដី រាជការ នាឱកាសនេះ ក៏ជាការជួបជុំគ្នាមួយ ដើម្បីអបអរសាទរជោគជ័យ នៃការងារ ធំៗ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ដែលបានសម្រេចកិច្ចការសំរាប់ ជាតិ បានយ៉ាងល្អប្រសើរ ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ និងដើម្បីជាការចូល រួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរៀបចំពិធីបុណ្យទៅតាមប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលបាននឹងកំពុងត្រៀមទទួលអំណរសាទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកឃុំគ្រងថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះផងដែរ។
ចំពោះលទ្ធផល និងជោគជ័យ ដែលសម្រេចបានពីឆ្នាំចាស់កន្លងទៅ គឺប្រសូត្រចេញមកពីការខិតខំប្រឹង ប្រែងរួមទាំងអស់គ្នា គួបផ្សំ នឹង ជំហរលះបង់ស្មោះត្រង់ ពិសេសប្រកាន់ខ្ជាប់នូវការ គោរពវិន័យ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ។
គួរបញ្ជាក់ថា៖នៅក្នុងឪកាសនៃពិធីសូត្រមន្ដចំរើនព្រះបរិត្តទទួលអំណរសាទរ ឆ្នាំថ្មីនេះ ដែរ បើតាមប្រពៃណីយនិងទំនាមទំលាប់ នៅតាមស្ថាប័នរបស់រដ្ឋ គ្រឹះស្ថានឯកជន តែងតែមានរៀបចំការសម្ដែងការរបាំជូនពរ និងការសម្ដែងរបាំត្រុត ដើម្បីបណ្ដេញនូវ ឧបទ្រុប ចង្រៃទាំងឡាយនៅក្នុងឆ្នាំចាស់ ឲ្យអស់ ហើយទទួល យកមកវិញនៅសេរីសួរស្ដីសំរាប់ឆ្នាំថ្មី ។
ក្នុងពិធីនេះក៍មានក្រុមដន្រ្តីរបាំត្រុដរាំដើម្បីជូនពរដល់ឯកឧត្តម លោក លោកស្រី នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។របាំត្រុដត្រូវបានពេលនិយមសម្រាប់មុនចូលឆ្នាំខ្មែរប្រពៃណីជាតិនៅតាមក្រសួង ស្ថានរដ្ឋនិងឯកជននៅកម្ពូជា។របាំនេះដើម្បីដេញចង្រៃ អពមង្គល និងនាំមកនូវសេរីសួស្តីសម្រាប់ឆ្នាំថ្មីនេះ៕