MENU
ចេញពីស៊ីការបើកលឿនខ្វះការប្រុងប្រយ័ត្ន ក្រឡាប់ស្លាប់ម្នាក់របួស៧នាក់
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៤ មេសា ២០១៧, ០៨:២៣ | ៤៤៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖ កុមារីដ៏តូចម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅក្នុងចំណោមអ្នករបួសចំនួន៧នាក់ បន្ទាប់ពីពួកគេបានចេញពីសុីការហើយបានបើកបរក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយជ្រុលចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ធ្លាក់វាលស្រែតែម្តង ។

លោក ឌឿន សម្បត្តិ  អធិការរងនៃអធិការដ្ឋាន  នគរបាលស្រុកមោងឫស្សីបានបញ្ជាក់ថា  ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង១៨ នាទី ល្ងាចថ្ងៃទី២៣ ខែមេសា  ឆ្នាំ២០១៧  តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានស្នោ ស្ថិតក្នុងភូមិពោធិ២  ឃុំគារ  ស្រុកមោងឫស្សី  ខេត្តបាត់ដំបង ។

លោកអធិការរងបានបន្តថា ករណីនេះដែរគឺបង្កឡើងដោយរថយន្តម៉ាកតាកូមាពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២AE-៤២៤៩  ដោយបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន  ដែលគេបានសន្និដ្ឋានថា  អ្នកបើកបរអាចមានផ្ទុកនូវសារធាតុស្រវឹងព្រោះបើតាមការស្រាវជ្រាវគឺរថយន្តនេះសុទ្ធសឹងជាអ្នកមកពីស្រុកកំរៀង ដែលឡើងមកការបងប្អូននៅចំណុចភូមិរាមគន់  ឃុំគា  ស្រុកមោងឫស្សី ។

នៅក្នុងករណីនេះ គឺនៅពេលដែលរថយន្តមកដល់ត្រង់ចំណុចកើតហេតុ អ្នកបើកបរមិនអាចគ្រប់គ្រងសតិខ្លួនឯងបានទើបបណ្តាលអោយរថយន្តធ្លាក់ចេញពីផ្លូវក្រឡាប់ទៅក្នុងវាលស្រែ  ព្រមទាំងបានបង្កអោយមានក្មេងស្រីម្នាក់ស្លាប់និងមនុស្សដទៃទៀតរងរបួសធ្ងន់ស្រាលសរុប៧នាក់។ក្មេងស្រីរងគ្រោះដែលស្លាប់នោះមានឈ្មោះ ទុំ ស្រីរ័ត្ន អាយុ ៦ ឆ្នាំ រស់នៅភូមិកំប្រង់  ឃុំតាក្រី  ស្រុកកំរៀង  រីឯអ្នកដែលរងរបួសធ្ងន់ ស្រាល មានឈ្មោះ ហួត  ឡាយ ភេទប្រុស អាយុ២៤ឆ្នាំ  ឈ្មោះ កែវ  ឈុនលី  ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរយោធា   ឈ្មោះ ឡុង ចាន់រស្មី  ភេទប្រុស  អាយុ២៤ឆ្នាំ  ឈ្មោះ រស់  សារ៉ុម ភេទស្រី អាយុ៤២ឆ្នាំឈ្មោះ គូ  ផល្លី  ភេទស្រី  អាយុ៤៥ឆ្នាំ  ឈ្មោះ ងិន សារ៉ន ភេទប្រុស  អាយុ៤៥ឆ្នាំ  ឈ្មោះ រ័ត្ន លក្ខណា ភេទស្រី  អាយុ១៨ឆ្នាំ  អ្នកទាំងអស់គ្នារស់នៅភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ ភ្លាមៗនោះដែរក្រោយពេលកើតហេតុអ្នកបើកបរដែលមានផ្ទុកនូវសារធាតុស្រវឹងហើយជាអ្នកបង្កអោយរថយន្តក្រឡាប់ជាច្រើនត្រឡប់នោះបានរត់គេចខ្លួនបាត់ស្រមោល

ដោយបច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីរីឯអ្នករងរបួសទាំង៧នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីហើយដែរ  ដោយឡែករថយន្តត្រូវបានប៉ូលីសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាក្រោយ ៕

Tags:
  • ប្រុងប្រយ័ត្ន
  • របួស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥