![]() |
MENU
|
រាជធានីភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទំនើបម៉ាកTUNDRA ដែលពាក់ស្លាកលេខ ខេមរៈភូមិ០២ ទៅបុកម៉ូតូtoday នៅត្រង់ចំណុចស្ទុបបូកគោ ក្នុងខណ្ឌចំការមន បណ្ដាលឲ្យរងការខូចខាតបន្តិចបន្ទួចហើយរថយន្តបង្កនេះ បានបន្តបើករត់មកបុកទ្រូងផ្លូវនៅត្រង់ចំណុចផ្លូវ២៧១ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ បណ្ដាលឲ្យបាក់អស់ចំនួន៥កង់បន្ថែមទៀតបណ្ដាលឲ្យរថយន្តកល់ជាប់ទ្រូងផ្លូវទៅមុខលេងរួច ។ ដែលហេតុការនេះដែរបានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា មានបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តទំនើបម៉ាកTUNDRA ពណ៌ស ដែលពាក់ស្លាកលេខ ខេមរៈភូមិ02 2-8168 ទៅបុកម៉ូតូtoday នៅត្រង់ចំណុចស្ទុបបូកគោ ក្នុងទឹកដីខណ្ឌចំការមន បណ្ដាលឲ្យរងការខូចខាតបន្តិចបន្ទួច ក៏ប៉ុន្តែរថយន្តបង្កខាងលើមិនព្រមឈប់ទទួលខុសត្រូវនោះទេគឺបានបន្តបើករត់មកបុកទ្រូងផ្លូវនៅត្រង់ចំណុចផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យបណ្ដាលឲ្យបាក់ចេញពីគ្នាអស់ចំនួន៥កង់រងកាថខូចខាតបន្ថែមទៀត ដោយរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ និងកល់ជាប់ជាមួយទ្រូងផ្លូវទៅមុខលេងរួច ។
បន្ទាប់មកភាគីខាងម៉ូតូToday រងគ្រោះបានមកដល់កន្លែងរថយន្តបង្កហើយដោះស្រាយសម្រួលគ្នាដោយភាគីខាងរថយន្តបានសងការខូចខាតទៅលើម៉ូតូចំនួន150$ ដើម្បីបញ្ចប់រឿង។ ដោយឡែករថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានជំនាញផ្នែកចរាចរណ៍ធ្វើការវាស់វែង ប្រគល់សមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដោះស្រាយតាមផ្លូវច្បាប់៕