![]() |
MENU
|
ខេត្តស្វាយរៀង៖ អាជ្ញាធរមូលដ្ឋានបាននិយាយនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៧ថាកុមារកំព្រាម្តាយសម្លាប់ដោយឪពុកសម្លាប់ស្រែករកសប្បុរសជនជួយសង្រ្គោះពេលនេះរស់ជាមួយលោកយាយជរា។
សមត្ថកិច្ចបាននិយាយថាស្ត្រីម្នាក់ជាម្តាយកុមារស្លាប់យ៉ាងអាណោចអាធមដោយប្តីកំណាចផឹកស្រាស្រវឹងកើតភ្លើងប្រច័ណ្ឌដូចកម្រោលចូលកាប់ប្រហារប្រពន្ធចំនួន៤ពូថៅចំក្បាលផុងលលាដ៏និងចាក់១កំបិតចុងស្រួចចំរន្ធត្រចៀកខាងស្តាំសន្លប់នៅក្នុងថ្លុកឈាម និងលើកបីយកទៅទម្លាក់ចូលក្នុងទឹកស្រះស្លាប់យ៉ាងអាណោចអាធម័ ។
ករណីកាប់ប្រហារប្រពន្ធនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ។ បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយជ្រុំបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សុក សុភាព អាយុ៣២ឆ្នាំ រីឯប្តីកំណាចឈ្មោះ សូ គន់ អាយុ៣១ឆ្នាំ ។
ប្រភពបន្តទៀតថា នៅថ្ងៃកើតហេតុស្ត្រីរងគ្រោះបានទៅជញ្ជាត់ត្រីចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតម៉ោង៤ល្ងាចទើបត្រឡប់មកផ្ទះវិញបានត្រីកន្លះធុងប៉េត្រូ រីឯប្តីទៅផឹកស៊ីនៅផ្ទះអ្នកជិតខាងរហូតដល់ម៉ោង៦ល្ងាចទើបត្រឡប់មកផ្ទះវិញ ។
លុះម៉ោង៨និង៣០នាទីយប់ស្រាប់តែឮសូរ ភូសៗៗៗផ្ទួនគ្នា និងឮកូនៗស្រែកយំ ហើយឮបុរសជាប្តីសំឡុតថា កុំយំប្រយ័ត្នអញសម្លាប់ចោល ។ ក្រោយមកកូនស្រីរត់ចេញពីផ្ទះស្រែកឆោឡោថា អ៊ំអើយជួយម៉ែខ្ញុំផងពុកវាយម៉ែទម្លាក់ទឹកស្រះស្លាប់ហើយជួយផងៗ ។
អ្នកស្រុកក៏រត់មកជួយ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ភ្លាមៗអ្នកស្រុកក៏នាំគ្នាលើកជនរងគ្រោះចេញពីក្នុងទឹកមកលើគោក តែស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយបន្សល់ទុកកូនស្រីប្រុសតូចៗពីនាក់ឲ្យកំព្រា ។
លោកយាយ សុក វ៉ាំង អាយុ៦៦ឆ្នាំ ត្រូវជាម្តាយបង្កើតជនរងគ្រោះ រួមនឹងចៅទាំងពីរបានលើកដៃសំពះសុំឲ្យសប្បុរសជនជួយពួកគាត់ផង ពួកគាត់គ្មានលទ្ធភាពធ្វើបុណ្យឲ្យកូនស្រីទេ ហើយក៏គ្មានលទ្ធភាពចិញ្ចឹមចៅឲ្យបានរៀនសូត្រដែរដោយជីវភាពក្រីក្រខ្លាំងណាស់ សូមសប្បុរសជនមេត្តាជួយផង ។ សពស្ត្រីរងគ្រោះបានបូជានៅខាងមុខផ្ទះនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោ២រសៀល ។ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនប្តីកំណាចមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕