![]() |
MENU
|
រាជធានីភ្នំពេញ៖ បុរស២នាក់ទើបមកពីដើរលេងនៅកោះពេជ្រហើយជិះម៉ូតូគោលបំណងទៅផ្ទះជួលនៅបែកចាន តែជាអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តសាំយ៉ុងពណ៍សបុកនិងកិនពីក្រោយស្លាប់ភ្លាមៗម្នាក់និងម្នាក់ទៀតរបួសស្រាលក្រោយមកដោយមានការប្រកាសតាមវិទ្យុទាក់ទងទើបសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលជួយឃាត់រថយន្តបង្កបានភ្លាមៗផងដែរ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតនៅវេលាម៉ោង២២និង ៤០នាទីយប់ថ្ងៃទី ០៤ មិថុនា ២០១៧បណ្តោយផ្លូវជាតិ៤ មុខវត្តកំបូល ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ ជនរងគ្រោះខាងលើបើមើលតាមអត្តសញ្ញាណប័ណ្តឃើញនៅក្នុងកាបូប និងតាមសម្តីរបស់មិត្តភក្តិជិះជាមួយក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ឈ្មោះ សុត រតនា មានស្រុកកំណើត ភូមិនៅភូមិពពាយ ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជិះម៉ូតូម៉ាក Zoomer.X ពណ៍ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1FP-9363 ជិះគ្នា២នាក់ ។
បើតាមសាក្សីឃើញហេតុការណ៍ បានឲថាមុនពេលកើតហេតុគេឃើញរថយន្តបង្ករម៉ាកសាំយ៉ុងពណ៍លឿងមិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមួយយ៉ាងលឿន ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក Zoomer .Xពណ៍ក្រហមលាយសជិះស្របទិសគ្នាពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបុកពីក្រោយម៉ូតូរងគ្រោះ បណ្តាលអោយបុរសរងគ្រោះម្នាក់ដែលស្រាល ប៊ើងទៅចិញ្ចើមផ្លូវនិងជនរងគ្រោះសព ប៊ើងទៅលើថ្នល់ ហើយម៉ូតូនៅជាប់ក្រោមកាងរថយន្ត ហើយរថយន្តបានព្យាយាមបើករត់អូសម៉ូតូជាប់ រហូតរបូត ស្របគ្នានោះបុរសដែលស្លាប់បានព្យាយាមស្រវ៉ារត់គេច តែគួរអោយសោកស្តាយរថយន្តបង្កបានបុកបន្ថែមនិងកិនបណ្តាលអោយស្លាប់នៅនិងកន្លែងកើហេតុតែម្តង ក្រោយមកឭថារថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងអ្នកបើកបរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចណ៍ក្រុងវាស់វែងនិងធ្វើកំណត់ហេតុសាច់រឿងនាំរថយន្តបង្កពីស្រុកអង្គស្នួលនិងម៉ូតូយកទៅរក្សាទុកនៅផ្នែកជំនាញការិយាល័យចរាចរណ៍ក្រុង នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕