![]() |
MENU
|
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស កម្ពុជា ចិនបានបានថ្លែងនៅក្នុងសន្និសីទកាសែតរួមគ្នាកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៦នៅទីស្តីការក្រសួងការបរទេសថាក្នុងជំនួបជាង២ម៉ោងរវាងលោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានិងលោកវ៉ាង យីរដ្ឋមន្រ្តីការបរទេសចិនភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
លោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងប្រាប់អ្នកកាសែតថាភាគីទាំងពីរបានវាយតម្លៃលើកផ្នែងទំនាក់ទ្វេភាគីកាន់តែល្អប្រសើរជាទំនាក់ដែលបានបង្កើតឡើងដោយសម្តេចឪនរោត្តម សីហនុនិងបន្តពង្រឹងបន្ថែមទៀតដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីរហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
លោកប្រាក់ សុខុនបានបញ្ជាក់ថាបន្ទាប់ពីកិច្ចពិភាក្សានេះរូបលោកនិងលោកវ៉ាង យីរដ្ឋមន្រ្តីការបរទេសចិនបានយល់ព្រមឯកភាពគ្នាក្នុងការពង្រឹងពង្រីកទំនាក់ទងនីងប្រទេសទាំងពីរដូចតទៅគឺ៖១.បន្តផ្លាស់ប្តូរនៃគណៈប្រតិភូជាន់ខ្ពស់បំផុតនៃប្រទេសទាំងពីរក្នុងនោះមានព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រទៅកាន់ប្រទេសចិន ។ដំណើរទស្សនកិច្ចរបស់សម្តេចតជោហ៊ុន សែននាយករដ្ឋមន្រ្តីកាន់ប្រទេសក៍ដូចជាគម្រោងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិនមកកម្ពុជា។
ទី២.ការបន្តកិច្ចសហប្រតិបតិការផ្នែកនយោបាយរវាងប្រទេសទាំងពីរ។ទី៣.បន្តពង្រឹងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពណិជ្ជកម្មនៃប្រទេសទាំងពីរដើម្បីបម្រើផលប្រយោជន៍រួមទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។ទី៤.ការផ្លាស់ប្តូរទស្សនៈកិច្ចរវាងប្រជាជននិងប្រជាជន ក៍ដូចជាការផ្លាស់ប្តូរទស្សនៈកិច្ចផ្នែកវប្បធម៌។
លោកប្រាក់សុខុនបានលើកឡើងថា៖ក្នុងនោះក៍មានការឯកភាពពីប្រទេសចិនក្នុងការជួសជុលប្រាសាទបុរាណមួយចំនួន លើកស្ទួយវិស័យអប់រំ ទេសចរណ៍ សុខាភិបាលជំរុញចលនាយុវជននិងការជួយដល់ផ្នែកបោសសំអាតមីនដល់កម្ពុជាផងដែរ។៥.ជំរុញប្រតិបត្តិការប្រទេសទាំងពីរលើឆាកអន្តរជាតិ។
លោកប្រាក់ សុខុនបានបញ្ជាក់ថាឆ្នាំនេះជាខួបលើកទី២៥ដែលប្រទេសចិនបានចូលជាដៃគូយុទ្ធសាស្រ្តជាមួយអាស៊ានដែលពេលនេះបានក្លាយជាសហគមន៍អាស៊ាន។បញ្ហាសហប្រតិបត្តិកាមេគង្គឡាឆាងក៍ត្រូវបានពិភាក្សាគ្នាដែរព្រោះវាបានប្រទេសនៅតំបន់ទន្លេមេគង្គក៍បានប្រើប្រាស់ទឹកនេះជាមួយគ្នាដែរ។
ក្នុងកិច្ចពិភាក្សានេះគាគីទាំងពីរក៍បានពិភាក្សាទៅលើតំបន់មួយចំនួនដែរក្នុងគ្រប់ខណ្ឌអាស៊ាននិងបញ្ជាពីលោកទាំងមូល។លោកប្រាក់ សុខុមបានប្រាប់អ្នកកាសែតថាលោកបានជម្រាបទៅ ភាគីចិនថាប្រទេសកម្ពុជាក៍ដូចជាប្រទេសអាស៊ានមួយចំនួនទៀតដែរយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិភាព ស្ថេរភាពនិងសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូង។
ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងលោកប្រាក់ សុខុនបានលើកឡើងថាជំហររបស់កម្ពុជាគឺ១.គាំទ្រនូវការអនុវត្តន៍នូវDOCដោយពេញលេញនិងដោយប្រសិទ្ធភាព។បញ្ហាDOCនេះបានកើតឡើងនៅកម្ពុជាពេលកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ២០០២។DOCនេះជាការតាំងចិត្តដល់ខ្លាំងក្លារបស់ប្រទេសជាសមាជិកអាស៊ាននិងប្រទេសចិនក្នុងការលើកស្ទួយក្នុងការជឿងទុកចិត្តគ្នាទីវិញទៅមក។
លោកប្រាក់ សុខុនបានថ្លែងទឿតថាទី២.កម្ពុជាតែងតែលើកទឹកចិត្តដល់រដ្ឋនានាដែលជាប់ពាក់ព័ន្ធប្រឹងប្រែងថែមទៀតឲ្យCOCចាប់ចេញ។ទី៣.ជំហររបស់កម្ពុជាតែងតែងអំពាវនាវឲ្យភាគីដែលពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដោះស្រាយដោយសន្តិវិធីក្នុងការដោះស្រាយជម្លោះដែនដីនិងដែនសមុទ្ររបស់ខ្លួនស្របតាមរយៈការពិគ្រោះនិងការចរចាគ្នាដោយសន្តិវិធី។
លោកវ៉ាង យីរដ្ឋមន្រ្តីការបរទេសចិនបានថ្លែងថារាជធានីភ្នំពេញរីកចម្រើខ្លាំងបើប្រៀបធៀធកាលពី៣ឆ្នាំមុន។ការរីកចម្រើននឹងមានបន្តទៀតក្រោមការដឹកនាំរបស់សម្តេចតជោនាយករដ្ឋមន្រ្តីកម្ពុជា។ចិននិងកម្ពុជាមានប្រពៃណីជាមិត្តដែលមានទំនាក់ទងល្អជាមួយគ្នានិងបន្តគាំទ្រកម្ពុជាក្នុងការរក្សាអធិបតេយ្យភាពនិងការស្វែងរកមាគ៌ាការអភិវឌ្ឍន៍អធិបេត្យភាពរបស់ខ្លួនឯង។
លោកវ៉ាង យីបានថ្លែងការគាំទ្រគ្នាទៅវិញទៅមករបស់ភាគីនៃប្រទេសទាំងនឹងមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ការពាសន្តិភាព ស្ថេរភាពក្នុងតំបន់និងយុត្តិធម៌លើឆាកអន្តរជាតិ។ក្នុងដំណើទសន្សកិច្ចនេះលោកបានចូលថ្វាយបង្គំព្រះមហាក្សត្រកម្ពុជានៅព្រះរាជវាំង។ ធ្វើយ៉ាងណាឲ្យទំនាក់ទងចិននិងកម្ពុជាកាន់តែល្អថែមទៀតរក្សាការផ្លាស់ប្ទូរទស្សនកិច្ចដឹកនាំញឹកញាប់។ពន្លឿនកិច្ចសហប្រតិប្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងតភ្ជាក់យុទ្ធសាស្រ្តអភិវឌ្ឍនៃប្រទេសទាំងពីរ គឺបង្កើនសមត្ថភាពផលិតនិងនាំមកនូវផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
លោករដ្ឋមន្រ្តីការបរទេសចិនបានលើកឡើងថាពង្រឹងកិច្ខសម្របសម្រួលសហប្រតិបត្តិការអន្តរជាតិការពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ភាគិចិនគាំទ្រប្រទេសកម្ពុជាដើរតួយ៉ាងសំខាន់ក្នុងកិច្ចជាតិនិងអាស៊ាន។លោកសង្ឃឹមថាប្រទេសកម្ពុជានឹងអាចជួយក្នុងការការពារទំនាក់ទំនងចិននិងកម្ពុជា។ភាគីចិននឹងខិតខំអនុវត្តចំពោះការលើកឡើងរបស់ភាគីកម្ពុជាដែលបានលើកឡើងខាងលើនេះ។
លោករដ្ឋមន្រ្តីការបរទេសចិនលើកឡើងថាក្នុងកិច្ចជំនួបនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាសមុទ្រចិនខាងត្បូងបានឯកភាពលើកចំណុចថាគួរគោរពអធិបតេយ្យនិងសមាជិកពាក់ព័ន្ធមានសិទ្ធិជ្រើសរើសវិធីដោះស្រាយជម្លោះរបស់ខ្លួននិងតុលាការអន្តរជាតិគួរគោរពប្រទេសដែលបានធ្វើសេចក្តីថ្លែងរបស់ប្រទេសជាអធិបតេយ្យនិងDOCដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
លោករដមន្រ្តីការបរទេសចិនបន្តថាប្រទេសចិនគាំទ្រប្រទេសអស់អស់ដែលពាក់ព័ន្ធនឹងបញ្ហានេះតាមរយៈការចរចាដោយសន្តិវិធីចំពោះការដោះស្រាយជម្លោះដែនដីនិងសមុទ្រស្របតាមច្បាប់អន្តរជាតិនិងស្មារតីDOC។ខិតខំទៀតនូចការទុកចិត្តគ្នាកិច្ចសហប្រតិបត្តិការថែរក្សា សនិ្តតភាពនិងស្ថេរភាពនៅសមុទ្រចិនខាងត្បូង៕