![]() |
MENU
|
ខេត្តបាត់ដំបង៖ លោកច័ន្ទ សុផលអភិបាលខេត្តបាត់ដំបងបានថ្លែងថាក្រសួងពាណិជ្ជកម្មសម្រេចជ្រើសរើសយកស្រុកភ្នំព្រឹកក្នុងខេត្តបាត់ដំបងជាមជ្ឍមណ្ឌលរួមលើការប្រមូលទិញដំឡូងមីផ្គត់ផ្គង់ត្រង់ទៅកាន់ទីផ្សារប្រទេសចិនដើម្បីដោះស្រាយវិបត្តិទីផ្សារដែលធ្លាក់ទាបតាមមាត់ឈ្មួញ។
លោក ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ទៀតថា លទ្ធផលដែលសម្រេចបាននេះក្រសួងពាណិជ្ជកម្មបានប្រគល់សិទ្ធអោយដៃគូរក្រុមហ៊ុនGOODWAY AGRIក្នុងការប្រមូលទិញកសិផលពីកសិករដូចជាស្រូវ ដំឡូងមី ពោត សណ្តែកជាដើមសម្រាប់បម្រើការនាំចេញទៅក្រៅប្រទេស។
បើយោងតាមការដកស្រង់របាយការណ៍នៃទិវាដំឡូងមីក្រោមប្រធានបទជម្រុញការលើកកម្ពស់ផលិតផលដំឡូងមីកម្ពុជាបានអោយសារព័ត៌យើងដឹងនៅថ្ងៃទី៤ខែមីនាឆ្នាំ២០១៧នេះបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានជម្រុញនិងការលើកទឹកចិត្តអោយកសិករដាំដំឡូងមីប្រឹងប្រែង ពង្រីកការដាំដុះអោយកាន់តែខ្លាំងក្លាថែមទៀតពិសេសសម្រាប់កសិករក្នុងខេត្តបន្ទាយមានជ័យ ប៉ៃលិននិងបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបងដែលមានសក្តានុពលខាងផលិតដំឡូងមីជាមធ្យមក្នុងមួយឆ្នាំជាង១សែនហិកតា ដំណាំពោតជាង៦ម៉ឺនហិកតានិងដំណាំរួមផ្សំផ្សេងៗជាង២សែនហិកតាទៀត។
ការបង្កើតឡើងនូវគោលនយោបាយស្របតាមយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជានេះដោយសារក្រសួងពាក់ពន្ធ័ទាំង២ខាងលើនេះមើលឃើញការដាំដុះដំឡូងមី ពោត ដំណាំសណ្តែកជាដើមមានសន្ទុះខ្លាំងក្លាប៉ុន្តែនៅពេលដែលប្រមូលផលកសិករប្រឈមខ្លាំងជាមួយតម្លៃក្នុងទីផ្សាររហូតជំពាក់បំណុលធនាគា ក្រុមហ៊ុនផងដែរ។
មន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រៅពីនេះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋផ្ទាល់នៅតាមតំបន់ព្រំដែនរួមទាំងសហគមន៍ដំឡូងមីទាំងមូលបានផ្លាស់ប្តូរបច្ចេកទេសការដាំដុះជាមួយក្រុមហ៊ុន កាត់បន្ថយការចំណាយដើមទុនច្រើនសំដៅលើកកម្ពស់គុណភាពដំណាំអោយបានត្រឹមត្រូវមានស្តង់ដាររួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម៕