![]() |
MENU
|
រាជធានីភ្នំពេញ៖ ដោយយោងទៅតាមកំណើនប្រជាពលរដ្ឋក្នុងសង្កាត់ចោមចៅ មានចំនួនច្រើនរហូតដល់ទៅជាង១០ម៉ឺននាក់ស្មើនឹង៣៨ភូមិទូទាំងសង្កាត់។ដើម្បីងាយស្រួលក្នុងការងារគ្រប់គ្រងផ្នែក រដ្ឋបាលសន្តិសុខទើបរាជរដ្ឋាភិបាលសម្រេចកំណែទម្រង់បែងចែកសង្កាត់ចោមចៅទៅជា៣ក្នុងនោះមានសង្កាត់ចោមចៅ១,សង្កាត់ចោមចៅ២,សង្កាត់ចោមចៅ៣។ក្នុងក៏មានភូមិថ្មីចំនួន១៨ដែលត្រូវបង្កើតថ្មីផងដែរ។
យោងទៅតាមអនុក្រឹតនៃការបែងចែកសង្កាត់ចោមចៅនៃខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ សម្រេចក្នុងមាត្រា១ត្រូវបានបែងចែកសង្កាត់ចោមចៅជា៣សង្កាត់ហើយសង្កាត់ចោមចៅ១មាន៨ភូមិ,សង្កាត់ចោមចៅ២មាន១៦ភូមិ,សង្កាត់ចោមចៅ៣មាន១៤ភូមិ។
មាត្រ២នៃការសម្រេចសង្កាត់ចោមចៅដែលមានចាស់ស្ថិតនៅតាមផ្លូវជាតិលេខ៤ភូមិថ្នល់បំបែក ជាសង្កាត់ចោមចៅ៣។ចំណែកសង្កាត់ចោមចៅ២ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ។រីឯសង្កាត់ចោមចៅ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១។អនុក្រឹតនៃការបែងចែកសង្កាត់ចោមចៅត្រូវបានចុះលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនចុះថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៦។
ក្រោយពីមានការស្នើសុំពីអាជ្ញាធរធ្វើការកំណែទម្រង់ភូមិសង្កាត់ដោយសារងាយស្រួល ក្នុងការគ្រប់គ្រងភូមិសាស្រ្តកំណើនប្រជាពលរដ្ឋទៅក្រសួងមហាផ្ទៃ ទើបសម្រេចមានអនុក្រឹតពីរាជរដ្ឋាភិបាល រហូតមកដល់ព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៦នេះនៅសាលាសង្កាត់ចោមចៅមានរៀបចំពិធី បោះឆ្នោតមេភូមិថ្មីសម្រាប់១៨ភូមិក្រោមអធិបតីលោកហែមដារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៊ុនច័ន្ទក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងមានការចួលរួមពីលោកសុធសាធចៅសង្កាត់ចោមចៅ មន្រ្តីក្រុមប្រឹក្សាសង្កាត់មេភូមិប្រជាពលរដ្ឋជាច្រើនរូបទៀត។
តាមអាជ្ញាធរបានឲ្យដឹងខណៈពេលពិធីបោះឆ្នោតជ្រើសរើសមេភូមិទាំង១៨៖ ភូមិត្រពាំងថ្លឹង១ ជាប់លោកគង់ឆនភូមិត្រពាំងថ្លឹង២ជាប់អ្នកស្រីនូសុភាពភូមិត្រពាំងថ្លឹង៣ជាប់លោកគង់ប៊ុនឈឿន ភូមិត្រពាំងថ្លឹង៤.ជាប់លោកជ័យសុខុម។ភូមិចោមចៅ១ជាប់លោកជួនច័ន្ទភូមិចោមចៅ២ជាប់ដោយលោកស៊ឹមប៉េងភូមិចោមចៅ៣ជាប់លោកហ៊ុនសុខលី។ភូមិថ្មគោល១ជាប់លោកនៅសំអូន ភូមិថ្មគោល២ជាប់អ្នកស្រីស៊នសាវឿនភូមិថ្មគោល៣ជាប់ដលោកលឹមទឹម។ ភូមិព្រៃព្រីងខាងត្បូង១ ជាប់លោកលឹម សម្បត្តិព្រៃព្រីងត្បូង២ លោកកាយអុក ។
ភូមិព្រៃព្រីងជើង១ ជាប់លោកយ៉ឹម រ៉ាន់ ភូមិព្រៃព្រីងជើង២ ជាប់លោកវ៉ាញ៉។ភូមិជម្ពូវ័ន១ ជាប់ដោយលោកព្រំចាន់ភូមិជម្ពូវ័ន២ជាប់លោកកែយាន។ភូមិព្រៃទា១ជាប់ដោយអ្នកស្រីមូលសាមឺន ភូមិព្រៃទា២ ជាប់លោក រ៉ុងសាន។
ឆ្លៀតក្នុងឱកាសបោះឆ្នោតជ្រើសរើសមេភូមិទាំង១៨បង្កើតថ្មីរកឃើញម្ចាស់ឆ្នោតដែលជាមេភូមិ កើតចេញពីការរៀបចំបោះឆ្នោតលោកហែមដារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យផ្តាំផ្ញើរដល់លោក លោកស្រីជាម្ចាស់ឆ្នោតទើបជាប់ថ្មី ឲ្យយកចិត្តទុកដាក់ខណៈដែលមេភូមិជាក្បាលម៉ាស៊ីន របស់ពលរដ្ឋប្រចាំភូមិដឹកនាំការងារភូមិឲ្យបានល្អដើម្បីបម្រើជូនដល់ប្រជាពលរដ្ឋ។
ពិធីបោះឆ្នោតជ្រើសរើសមេភូមិថ្មីប្រកបទៅដោយផ្លែផ្កាសមស្របទៅនឹងផែនការកំណែទម្រង់ ដែលសាលារាជធានីភ្នំពេញក្រសួងមហាផ្ទៃរាជរដ្ឋាភិបាល។ លោកបានផ្តាំផ្ញើរដល់លោកលោកស្រីជាមេភូមិធ្វើយ៉ាងណាយកចិត្តទុកដាក់ទៅលើឯកសារសាធារណៈលិខិតស្នាមផ្សេងៗ ពិនិត្យឲ្យបានហ្មត់ចត់ជាមុននឹងសម្រេចជៀសវាងដូចកន្លងមកមានជនខិលខូចលូចបន្លំ ដើម្បីប្រើក្នុងបំណងណាមួយ៕