MENU
អាស៊ានបានក្លាយជាទីធំសម្រាប់ពិភពលោកសេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករណ៍ក្នុងកំណើនប្រចាំឆ្នាំ៧%
សេដ្ឋកិច្ច | ថ្ងៃអង្គារ ទី០៦ កញ្ញា ២០១៦, ១៨:៤១ | ៤១៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  យោងតាមព័ត៌មានផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចហ៊ុនសែនបានបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ គឺបានបើកជាផ្លូវការហើយកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ បានប្រារព្ធបើកជាផ្លូវការហើយ នៅរសៀលថ្ងៃទី៦កញ្ញា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ ប្រទេស បានយាងនិងអញ្ជើញចូលរួមនៅសាលសន្និសីទនៃទីក្រុងវៀងច័ន្ទប្រទេសឡាវ (National Convention Center)។

នៅក្នុងពិធីបើកកិច្ចប្រជុំ គឺមានពិធីគោរពភ្លេងជាតិអាស៊ាន និងការសម្តែងសិល្បៈ របស់ប្រទេសឡាវ ដែលភ្ជាប់ជាមួយសុន្ទរកថាលោកថងលួង ស៊ីស៊ូលីតនាយករដ្ឋមន្រ្តីឡាវនិង លោក ប៊ុនញ៉ាំង វរ៉ាជីត ប្រធានាធិបតីឡាវដែលបានគូសបញ្ជាក់គោលដៅសំខាន់បំផុតមួយរបស់អាស៊ានចាប់តាំងពីបដិសន្ធិនៅឆ្នាំ១៩៦៧ គឺខិតខំរក្សានិងលើកកម្ពស់សន្តិភាព ស្ថេរភាពនិងកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិ វឌ្ឍក្នុងតំបន់និងសម្រាប់ពិភពលោកទាំងមូល។

លោកប្រធានាធិបតីឡាវបានថ្លែងថាអាស៊ានបានក្លាយជាតំបន់សន្តិភាព និងស្ថេរភាព ដែលផ្តល់នូវលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ អាស៊ានបានក្លាយជាសេដ្ឋកិច្ចធំបំផុតទី៦លើពិភពលោកនៅឆ្នាំ២០១៥ ។ ក្នុងរយៈពេល៥០ ឆ្នាំកន្លងមកនេះ អាស៊ានបានក្លាយជាទីផ្សារ និងមូលដ្ឋានផលិតកម្មដែលមានផលទុនសរុប២,៧៣ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៥ ជាប់ចំណាត់ថ្នាក់ធំទី៦របស់ពិភពលោក។

លោកប្រធានាធិបតីឡាវបានអះអាងថាសេដ្ឋកិច្ចអាស៊ានត្រូវបានព្យាករណ៍ក្នុងកំណើនប្រចាំឆ្នាំ៧% ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចអាស៊ានកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ក្នុងពេលអនាគត។ យើងបានរក្សាបាននូវសុខសន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺយើងបានខិតខំសម្រេចឲ្យបាននូវអត្តសញ្ញាណតែមួយ ។

លោកប្រធានាធិបតីឡាវបានលើកឡើងថា៖ចក្ខុវិស័យតែមួយ ពោលគឺយើងមិនគ្រាន់តែស្ថិតក្នុងកាលានុវត្តភាពសម្រាប់ប្រជាជនជាង៦២០ លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់បណ្តាប្រទេសក្រៅតំបន់ផងដែរ។

មានការកត់សម្គាល់ថាបន្ទាប់ពីបានចុចប៉ូតុងប្រារព្ឋពិធីប្រជុំកំពូលហើយប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់បានអញ្ជើញទៅកាន់បន្ទប់ប្រជុំពិសេសមួយផ្សេងទៀត ។ ចំពោះខ្លឹមសារនៃកិច្ចប្រជុំគឺនឹងជម្រាបជូននៅពេលក្រោយ៕                                                 

Tags:
  • អាស៊ាន
  • សេដ្ឋកិច្ច
  • ពិភពលោក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥