![]() |
MENU
|
ខេត្តបន្ទាយមានជ័យ៖ លោក សូរ ចាន់រី មេបញ្ជាការនគបាលការពារព្រំដែនគោកលេខ៩១១បានអោយដឹងថា នៅពេលដែលភាគីថៃមានការផ្លាស់ផ្តូរថ្នាក់ដឹកនាំគឺបានបិតច្រករបៀងតាមបន្ទាត់ព្រំដែន១ថ្ងៃកាលពីថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៦ហើយត្រូវបានបើកអោយដំណើរវិញនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៦។ក្រោយពេលភាគីថៃផ្លាស់ផ្តូរថ្នាក់ដឹកនាំ គឺបិទច្រករបៀង១ថ្ងៃហើយបើកវិញអ្នកដែលប៉ះពេលសេដ្ឋកិច្ចខ្លាំងគឺភាគីថៃព្រោះកម្ពុជានាំចេញមានស្រូវ.អង្កដំឡូងមី។
ក្រោយពេលបិតច្រករបៀងតាមបន្ទាត់ព្រំដែនកម្ពុជាខេត្តបន្ទាយមានជ័យនិងភាគីថៃខេត្តស្រះកែវ ។ ពេលបិទច្រករបៀងប្រជាពលរដ្ឋចូលទៅរកការងារធ្វតាមបន្ទាត់ព្រំដែនព្រឹកវិលនិងទំនិញត្រូវបាននាំចេញតាមច្រកតំបន់ព្រំដែននិងច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ទាក់ទិនភាគីថៃបិទច្រករបៀង១ថ្ងៃបើកវិញប៉ះពាល់សេដ្ឋកិច្ចប្រជាពលរដ្ឋគឺបានទំនាក់ទំនងទៅលោក ថោង ធីណា ប្រធានមន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យដែរតែទូរស័ព្ទមិនអាចធ្វើការទំនាក់ទំនងបានឡើយ។ តែលោក ដុំ វណ្ណឌី អនុប្រធានមន្ទីពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា ការដែលភាគីថៃបិតច្រករបៀង១ថ្ងៃនោះលោកមិនបានដឹងនៅឡើយទេ បើភាគីបិតច្រករបៀងតាមបន្ទាត់ព្រំដែនដែលប៉ះពាល់សេដ្ឋខ្លាំងគឺខាងភាគីខ្លួនឯកព្រោះកម្ពុជាដែលនាំទំនិញដែលទៅប្រទេសថៃតាមច្រករបៀងភាគមានដំឡូងមីនិងស្រូវអង្កនិងប្រជាពលរដ្ឋចេញចូលទៅរកការងារធ្វើព្រឹកវិលល្ងាចតែប៉ណ្ណោះ។
ចំណែកភាគីថៃដែលនាំចូលទំនិញមកកម្ពុជាគឺច្រើនដូចជាគ្រឿងសំណង់និងគ្រឿងបរិភោគនិងទំនិញប្រើប្រាស់ច្រើនទៀតនាំចូលមកកម្ពុជា បើថៃហ៊ានបិតច្រករបៀងអ្នកដែលប៉ះពាល់ខ្លាំងគឺភាគីថៃខ្លួនឯងទើបមិនហ៊ានបិទច្រករបៀងយូរបិទតែ១ថ្ងៃបើកវិញ៕