![]() |
MENU
|
រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ បើកម៉ូតូមួយគ្រឿង PCX ក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអាកាស ៧មករា ទាំងកំរោល បណ្តាលអោយដួលបោកក្បាលស្លាប់មួយរំពេច នៅចំណុចលើស្ពានអាកាស៧មករា ស្ថិតក្នុងទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃ០៨ ខែមករា ឆ្នាំ២០១៦។
ជនរងគ្រោះមានឈ្មោះ ហុក សាបាន អាយុ៣០ឆ្នាំ ជាមន្ត្រីនគរបាល នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មានឋានន្តរសក្តិ នាយរងផ្នែកឃោសនា និង ល្បាតព្រួតពិនិត្រ ។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ បុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស គ្មានស្លាកលេខ ជិះតែម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះឡើងទៅលើស្ពានអាកាស៧មក ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចពាក់កណ្តាលស្ពាន មិនបានប្រយ័ត្ន ក៏បានរេចង្កូតទៅបុកផ្ទប់នឹង បង្កាន់ដៃស្ពាន ទាំងកំរោលបោកម៉ូតូអូសជាង ១០០ម៉ែត្រ បណ្តាលអោយមន្ត្រីនគរបាលជាម្ចាស់ម៉ូតូ ដួលបោកក្បាលហូរឈាមស្លាប់នៅនឹងកន្លែងភ្លាមៗ មួយរំពេច ។ ចំណែកម៉ូតូត្រូវរងការខូចខាត ។
បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ វាស់វែង អូសយកម៉ូតូយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ ។ ចំណែកសពត្រូវបានទំនាក់ទំនងទៅកាន់សាច់ញាតិ អោយមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។
ប្រភពព័ត៌មានពីសាច់ញាតិបានប្រាប់ថា បុរសរងគ្រោះ ជាមន្ត្រីនគរបាលផង និងជា តៃកុងរថយន្តផ្ទាល់ របស់លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យផងដែរ ៕