MENU
អាជ្ញាធរខណ្ឌដង្កោរអំពាវនាវ អោយពលរដ្ឋប្រុងប្រយ័ត្នស្របពេលទឹកស្ទឹងព្រែកត្នោត ហាក់មានភាពហក់ឡើងខ្លាំង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១០ តុលា ២០១៦, ១១:៥១ | ៥១៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ស្របពេលអាកាសធាតុមានភ្លៀងធ្លាក់ជោគជាំជាប្រចាំថ្ងៃ បង្កអោយទឹកស្ទឹងព្រែកត្នោតហាក់មានសន្ទុះហក់ឡើងខ្ពស់ខុសប្រក្រតីជាងពេលធម្មតានោះ អាជ្ញាធរខណ្ឌដង្កោរ រាជធានីភ្នំពេញបានអំពាវនាវអោយពលរដ្ឋដែលរស់នៅតាមប្របមាត់ស្ទឹងខាងលើមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភាពទឹកកជំនន់ដែលអាចកើតឡើងបានគ្រប់ពេល ។

មន្ត្រីអាជ្ញាធរអោយដឹងថា ទឹកស្ទឹងព្រែកត្នោតមានសន្ទុះកើតឡើងរហូតទៅដល់ កំពស់៧ម៉ែត្រ៣០ បើគិតត្រឹមវេលាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ ក្រោមទ្វារទឹកទំនប់៧មករា ។បន្ថែមពីនោះអាជ្ញាធរបានបញ្ជាក់ថាសង្កាត់ចំនួនមួយចំនួនកំពុងប្រឈមនឹងបាតុភាពនេះជាខ្លាំងមានដូចជា : ក្រាំងពង្រ សាក់សំពៅ គងនយ ស្ពានថ្ម និងកន្លែងផ្សេងៗទៀត ។

លើសពីនោះពលរដ្ឋត្រូវបង្កើតការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតព្រោះបច្ចុប្បន្នភ្លៀងចេះតែធ្លាក់មកជោគជាំជារៀងរាល់ថ្ងៃ បង្កសន្ទុះទឹកក៏ចេះតែកើនឡើងជាលំដាប់ដូចគ្នា ។

គួរបញ្ជាក់បន្ថែមថា នៅវេលាព្រឹកថ្ងៃខែដដែលនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចប្រកាសមួយ អំពាវនាវដល់ពលរដ្ឋទូទាំងប្រទេសទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះ អាកាសធាតុ រយះពេលពេញមួយសប្តាហ៍ ក្នុងសប្តាហ៍ទី២ នៃខែតុលានេះ ដោយមានភ្លៀងធ្លាក់ជោគជាំរាល់ថ្ងៃ និងរាយបាយពាសពេញរាជធានី ខេត្តទាំងអស់ក្នុងប្រទេស ពិសេសតំបន់ខ្ពង់រាប និងទំនាបកណ្តាល ៕ លីហេង          

Tags:
  • អាជ្ញាធរ
  • ខណ្ឌដង្កោ
  • ប្រុងប្រយ័ត្ន
  • ស្ទឹងព្រែកត្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥