![]() |
MENU
|
រាជធានីភ្នំពេញ៖ តារាសម្តែងកញ្ញាដួង មានិច្ចបានលេងស្ទីលរាំយ៉ាងចាស់ដៃក្នុងបទចម្រៀងវ៉ុលចូលឆ្នាំខ្មែរឆ្នាំថ្មីនេះដោយស្រីស្អាតរូបនេះបញ្ចេញកាយវិការរាំអេនអនយ៉ាងព្រឺព្រួចតាមការបញ្ជារបស់អ្នកដឹកនាំសម្តែង។យ៉ាងណាតារាដែលខំសម្តែងឲលះៗក្នុងបទញាក់នេះនៅតែជៀសមិនផុតពីការរិះគន់ដដែល។
តារាសម្តែងស្រីសម្តីផ្អែម កញ្ញាដួង ម៉ានិច បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង ក្រោយវីដេអូរាំគ្រលែងចង្កេះមួយត្រូវបានគេទម្លាយ ។ ក្រោយចេញក្បាច់រាំបែបសិចស៊ីនេះ នាងក៏លេចចេញការរិះគន់មួយចំនួនផងដែរ ប៉ុន្តែតារាស្រីរូបនេះលើកឡើងថា មិនមានអ្វីខុសទេ និងចាត់ទុកថា ជារឿងធម្មតា ។
បទ«រាំគ្រលែង» ក្នុងផលិតកម្មថោន ដែលជាស្នាដែនិពន្ធ និងច្រៀងដោយតារាចម្រៀងបែបយុវវ័យ លោកTO និងលោកTempo កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ។ បទនេះជាបទបែបសប្បាយៗជាមួយស្នាដៃនិពន្ធបទភ្លេងថ្មីដែលត្រៀមរាំលេងនាឱកាសចូលឆ្នាំថ្មីខាងមុខនេះ។
មានការគាំទ្របទចម្រៀងនេះក៏លេចចេញការរិះគន់ខ្លះៗពីអ្នកទស្សនាក្រោយពីគេបានឃើញក្បាច់រាំសិចស៊ីរបស់កញ្ញា ដួង ម៉ានិច ។ តារាស្រីល្បីឈ្មោះទាំងសិចស៊ីនិងពូកែរាំរូបនេះបានលើកឡើងថា មិនមានអ្វីហួសហេតុពេកទេនូវក្បាច់រាំបែបនេះ។
នាងថា កន្លងទៅបទនារីសក់ខ្លីក៏នាងធ្លាប់បង្ហាញក្បាច់រាំស្រដៀងគ្នាងនេះផងដែរ។ នាងថា បទនេះជាបទញាក់កន្ត្រាក់អារម្មណ៍ហើយចំណងជើងបទចម្រៀងក៏ដឹងដែរថា ត្រូវរាំនិងសម្តែងបែបម៉េចដូចនេះនាងស្នើឲ្យអ្នករិះគន់នាងគិតជាថ្មី ។
ទោះជាយ៉ាងណា នាងមិនបានវាយប្រហារទៅកាន់អ្នករិះគន់វិញទេ ប៉ុន្តែនាងស្នើឲ្យមានការបើកចិត្តទូលាយជាងនេះ ហើយនាងគិតថា មានតែអ្វីដែលប្លែកទេទើបទទួលបានការចាប់អារម្មណ៍ ប៉ុន្តែភាពប្លែកនេះក្នុងន័យសិល្បៈដែលមានដែនកំណត់ផងដែរ ។
នាងលើកឡើងដែរថា ទន្ទឹមនឹងមានការរិះគន់មួយចំនួនតូច ប៉ុន្តែមានការគាំទ្រជាច្រើនពីទស្សនិកជននិងមានអ្នកសសើរថា នាងរាំបានល្អ។
នាងរំពឹងដែរថា ការរិះគន់ចំពោះនាងនឹងត្រូវបានបាត់ទៅវិញក្រោយការបញ្ជាក់របស់នាង៕ក្នុងប៉ុន្មាន២ឆ្នាំចុងក្រោយនេះម៉ានិច្ចហាក់ហក់ឡើងសន្ទុះកេរ្តីឈ្មោះយ៉ាងលឿនដោយនាងទទួលបានការងារសម្តែងកុនជាបន្តបន្ទាប់ព្រមទាំងការងារសិល្បៈជាច្រើនទៀត។បែបនេះហើយទើបធ្វើឲមានរកនឹកស្ទីលប្លែកៗជាបន្តទៀតដើម្បីរកចំនុចទាក់ទាញពីទស្សនិកជនជាបន្តទៀត។