MENU
ប្រទេសកម្ពុជាជំរុញឱ្យចិន ទិញផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀតក្រៅពីទិញ អង្ករ ម្សៅដំឡូងមីកៅស៊ូ
សេដ្ឋកិច្ច | ថ្ងៃសុក្រ ទី២០ ឧសភា ២០១៦, ១៧:០១ | ៥២២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី​ ហោ ​ណាំហុង​កាលពីថ្ងៃទី២០​ខែឧសភាឆ្នាំ​២០១៦​​បាន​​​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តយូណាន់ជំរុញដល់វិនិយោគិនរបស់ខ្លួន ទិញផលិតផល​កសិកម្ម​ពីកម្ពុជា បន្ថែមក្រៅពីការទិញអង្ករ កន្លង មកនិង​ទិញផលិតផល កៅស៊ូ ស្ក ម្សៅដំឡូងមី គ្រាប់​ស្វាយចន្ទី ចេក និងម្រេច បន្ថែមទៀត ទោះបីចិនបានទិញអង្ករពីកម្ពុជា១០០,០០០តោនក្នុង​១ឆ្នាំ​​ហើយ​ក៏​ដោយចុះ។

 ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីបានថ្លៃងប្រាប់អ្នកកាសែតក្រោយពីជំនួបថាលោក​ក៏បាន​ស្នើ​ឱ្យ​ចិនមក វិនិយោគនៅកម្ពុជា លើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងកសិ-ឧ្សាហកម្ម​ស្បៀង ផងដែរ។ការស្នើសុំរបស់ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុងបានធ្វើឡើងនៅ​ក្នុង​ជួប​​ពិភាក្សា​ការងារ​ជាមួយ​លោក​ចាង​បៃរូ​អនុប្រធាន​ប្រតិបត្តិ នៃគណៈកម្មាធិកា​អចិន្ត្រៃយ៍​សភា​ជន ខេត្តយូណាន់ប្រទេសចិននៅទីស្តីការ​គណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ​២០១៦​នេះ។

នៅក្នុងជំនួបនេះដែរលោក ចាង បៃរូ បានអញ្ជើញឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រីហោ ណាំ​ង ចូល​រួម​កិច្ចប្រជុំពេញអង្គ ស្ដីពីការតាំងពិព័រ​ណ៏ចិន-អាស៊ីខាងត្បូងលើកទី៩​និង​ការ​តាំង​​ពិព័រណ៏មុខ​ទំនាញ​​​នាំចេញ-នាំចូលគុនមិញលើកទី២៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២​ដល់​ថ្ងៃទី១៧ខែ​មិថុនា​​​ឆ្នាំ២០១៦ខាងមុខនេះ។ក្នុងកិច្ចប្រជុំពេញអង្គនេះដែរនឹងមានការចូលរួមពី​ឧបនាយក​រដ្ឋ​មន្ដ្រី​វៀតណាម ឧបនាយករដ្ឋមន្ដ្រីភូមា ​ឧបនាយករដ្ឋមន្ដ្រីថៃ ឧបនាយករដ្ឋមន្ដ្រីឡាវ ឧបនាយក​​​រដ្ឋមន្ដ្រីនេប៉ាល់ និងឧបនាយរដ្ឋមន្ដ្រីកម្ពុជា ផងដែរ។

គួរបញ្ជាក់ផងដែរថារហូត មកទល់ពេលនេះមានការឆ្លើយតមពីប្រទេស ប្រមាណ៧០ ប្រទេស រួចហើយ ដែលចូលរួមក្នុងពិព័រណ៏ចិន-អាស៊ីខាងត្បូងលើកទី៩នេះ ជាងនេះទៅទៀត ក្រសួង ពាណិជ្ជកម្មរបស់កម្ពុជា ក៏ចូលរួមក្នុងពិព័រណ៏នេះផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានស្នើបន្ថែមឱ្យ ខេត្តយូណាន់ បន្ដចុះ​ហត្ថ​លេខា​​លើ អនុស្សារណៈថ្មីមួយជាមួយ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដោយកន្លងមក​ខេត្ត​យូណាន់ បានជួយខេត្តទាំងពីរនេះ ក្នុងការធ្វើកសិដ្ឋានគំរូ និងជួយបង្រៀនកសិករដាំបន្លែ ដែល​មានទិន្នផលខ្ពស់៕

Tags:
  • កសិកម្ម
  • ប្រទេសកម្ពុជា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥