![]() |
MENU
|
រាជធានីភ្នំពេញ៖ លោកឯកអគ្គរាជទូតជប៉ុនបានថ្លែងថាគម្រោងនេះប្រទេសជប៉ុនគ្រោះផ្តល់ជំនួយប្រមាណ៨៩៣លានយ៉េនប្រហែល៨លានដុលា្លរអាមេរិកសម្រាប់ការស្តារខ្សែបណ្តាញអគ្គិសនីដែលមានប្រវែងសរុបប្រមាណ៩០គីឡូម៉ែត្រ។ដូចជាការអភិវឌ្ឍនូវថាមពលអគ្គិសនីដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចដែលជាតម្រូងរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។
លោកឯកអគ្គរាជទូតជប៉ុនបានលើកឡើងថាជម្រោងនេះបានផ្តោតលើខេត្តចំនួន៣គឺខេត្តស្វាយរៀង ខេត្តកោះកុងនិងខេត្តបន្ទាយមានជ័យ។លោកសង្ឃឹមថាការអនុវការផ្គត់ផ្គង់ចែកចាយចរន្តអគ្គិសនីសម្រាប់ខេត្តទាំងបីនេះប្រព្រឹត្តទៅបានរលូន។លោកក៍សង្ឃឹមដែរថាជំនួយទាំងនេះក៍នឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រជាជនជប៉ុននិងកម្ពុជា។
ប្រទេសជប៉ុនបានផ្តល់ជំនួយចំនួន១.២២៥លានយ៉េនស្មើនឹង១១លានដុល្លារ អាមេរិកគិត រយៈ ពេល៥ខែក្នុងឆ្នាំ២០១៦នេះ។ពិធីចុះហត្ថលេខាប្រគល់និងបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ខែសីហាឆ្នាំ២០១៦ដែលត្រូវបានចុះហត្ថលេខាដោយលោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងលោកគួម៉ាម៉ារ៉ូយូជិ(Kumamaru Yuji)នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិ។
លោកប្រាក់សុខុនបានថ្លែងថាក្នុងឆ្នាំ២០១៥កម្ពុជាទទួលបានជំនួយឥតសំណង៧៩៩៩លានយ៉េនប្រហែល(ប្រហែល៦៧.៤៥លានដុល្លារអាមេរិក)និងកម្ចីសម្បទាន១៧,២៩៨លានយ៉េនប្រហែល១៤៦,៦លានដុល្លារពីរដ្ឋាភិបាលជប៉ុន។ក្នុងរយៈពេល៥ខែក្នុងឆ្នាំ២០១៦កម្ពុជាបានទទួល១.២២៥លានយ៉េនប្រហែល១១លានដុល្លារអាមេរិកក្នុងនោះមានជំនួយឥតសំណងផងដែរ។
លោករដ្ឋមន្រ្តីបានលើកឡើងថាជំនួយឥតសំណង២បន្ថែមទៀតសម្រាប់ដោះមីននិងសម្រាប់រថយន្តសាធារណៈក្រុងភ្នំពេញកំពុងស្ថិតក្នុងផែនការផ្តល់ជំនួយដែលលោកនិងលោកឯកអគ្គរដ្ឋទូតជប៉ុននឹងចុះហត្ថលេខាឆាប់ៗនេះ។លោកបានកត់សម្គាល់ថាជំនួយនេះស្របទៅនឹងគម្រោងអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺធនធានមនុស្ស ទឹក ផ្លូវនិងភ្លើង។
លោករដ្ឋមន្រ្តីការចុះហត្ថលេខាថ្ងៃទី៣១ខែសីហាឆ្នាំ២០១៦នេះឆ្លុះបញ្ចាំងអំពើការបន្តគាំទ្រជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយតម្រូវការនិងការកែលំអរការចែកចាយអគ្គិសនី។ជំនួយផ្លូវការដែលរហូតដល់ពេលនេះដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនចំពោះកម្ពុជាបានរួមចំណែកដ៍ធំធេងក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាហើយជួយកម្ពុជាឲ្យរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនប្រមាណ៧%។