![]() |
MENU
|
រាជធានីភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦នេះបានបញ្ជាក់ជាថ្មីម្តងទៀតពីកិច្ចព្រមព្រៀងបានចូលជាធរមាណសម្រាប់សេវាកម្មដឹកជញ្ជូនតាមផ្លួវអាកាសដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ក្នុងតភ្ជាប់ជើងហោះហើររបស់ថន្តហោះរបស់ជប៉ុនមកកម្ពុជាដែលនឹងចាប់នៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៦ខាងមុខនេះ។
ឯកឧត្តម យូជី គូម៉ាម៉ារ៉ូ ឯកអគ្គរដ្ឋទូតជប៉ុននៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦បានអញ្ជើញចុះហត្ថលេខាជាមួយឯកឧត្តមទេសរដ្ឋមន្រ្តីប្រាក់រដ្ឋមន្រ្តីក្រសួងការបរទេសនៅទីស្តីការក្រសួងការបរទេសកម្ពុជាក្នុងរាជធានីភ្នំពេញលើឯកសារដែលបានបញ្ជាក់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងសេវដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសជប៉ុននិងកម្ពុជា។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុននៅថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៦បានធ្វើការផ្លាស់ប្តូរកំណត់ការទូតនៃកិច្ចព្រមព្រៀងរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជាស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស(កិច្ចព្រមព្រៀងសេវាអាកាសចរណ៍ជប៉ុន-កម្ពុជា)បានចូលជាធរមានតាមរយៈការផ្លាស់ប្តូរកំណត់ការទូតជូនដំណឹងជាផ្លូវការអំពីការអនុម័តកិច្ចប្រមព្រៀងនេះតាមនីតិវិធីរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុននិងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបានលើកឡើងថាជប៉ុននិងកម្ពុជបានឯកភាពគ្នាឲ្យមានការចរចាជាផ្លូវការអំពីកិច្ចព្រមព្រៀងរវាងអាចរណ៍ប្រទេសជប៉ុន-កម្ពុជាក្នុងកិច្ចប្រជុំកំពូលជប៉ុននិងកម្ពុជាកាលពីខែធ្នូឆ្នាំ២០១៣ ហើយខ្លឹមសារនៃកិច្ចព្រមព្រៀងនេះត្រូវបានឯកភាពទាំងស្រុងនៅខែមិថុនា ឆ្នាំ២០១៤។
ស្ថានទូតជប៉ុនបានលើកឡើងថានៅថ្ងៃទី១៤ខែមករាឆ្នាំ២០១៥លោកឯកអគ្គរាជទូតជប៉ុន គូម៉ាម៉ា យូជិនិងលោកម៉ៅហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខារដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នានៅប្រទេសកម្ពុជា។បន្ទាប់មកកិច្ចព្រមព្រៀងនេះត្រូវបានអនុម័តដោយរដ្ឋសភាជប៉ុននៅថ្ងៃទី១៥ខែមេសាឆ្នាំ២០១៦។
តាមរយៈស្ថានទូតប្រទេសជប៉ុនបានលើកឡើងថាគោលបំណងបង្កើតឲ្យមានក្របខណ្ឌច្បាប់មួយដើម្បីបើកការហោះហើរជាប្រក្រតីនិងបង្កើតឲ្យមានស្ថេរភាពនៃការប្រតិបត្តិការហោះហើរដោយប្រក្រតីរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជាកិច្ចព្រមព្រៀងនេះបានផ្តល់ផលប្រយោជន៍ទៅវិញទៅមកឲ្យប្រទេសទាំងពីរដែលរួមមានការផ្តល់ឲ្យគ្នានូវសិទ្ធិប្រតិបត្តិការហោះហើរជាប្រក្រតីនិងការដាក់បញ្ញតិនិងការលើកលែងពន្ធគយ គោលការណ៍កំណត់សំណុំដឹកជញ្ជូន នីតិវិធីកំណត់តម្លៃសំបុត្រយន្តហោះនិងការធានាការគ្រប់គ្រងសុវត្ថិភាពនិងសន្តិសុខអាកាសចរន៍។
ប្រទេសជប៉ុនបានបញ្ជាក់ថា៖យើងរំពឹងថាកិច្ចព្រមព្រៀងនេះនឹងអនុញ្ញតិឲ្យមានស្ថេរភាពនៃដំណើរការហោះហើរជាប្រក្រតីរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា ដែលនឹងជំរុញឲ្យមានការធ្វើដំណើររវាងប្រជាជាតិទាំងពីរកាដោះដូរពាណិជ្ជកម្មកាន់តែទូលំទូលាយ។