![]() |
MENU
|
រាជធានីភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជបានកើនឡើងដល់៣០០០លានដុល្លារឬ៣កោដដុល្លារអាមេរិកចាប់ពីឆ្នាំ២០១៥ដល់២០១៦។នេះបើតាមការអះអាងរបស់លោកជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការ បរទេសថ្លែងប្រាប់ អ្នកសារព័ត៌មាន ក្រោយពីជំនួប រវាង លោកប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេសនិងលោកមុំ រ៉ាឌី តំណាងអាមេរិកសញ្ជាតិខ្មែរ នៅទីស្តី ការក្រសួង ការបទេស។
លោកជុំ សុន្ទរីបានលើកឡើងថាក្នុងជំនួបនេះលោកមុំ រ៉ាឌីបានលើកឡើង ជម្រាប លោក រដ្ឋមន្រ្តីថាប្រទេសកម្ពុជាមានការរីកចំរើនគួរកត់សម្គាល់។ពេលនេះកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសំណង់រីកចំរើនយ៉ាងខ្លាំង។ក្នុងនោះលោកបានលើកឡើងពីបញ្ហាកីឡាដែលលោកចង់ឲ្យមានការផ្លាស់ប្តូរការសិក្សាផ្នែកកីឡារវាងកីឡារវាងប្រទេសទាំងពីរ។
លោករដ្ឋមន្រ្តីបានលើកឡើងថាទាក់ទងនឹងបញ្ហាទេសចរណ៍វិញអ្នកទេសចរអាមេរិកមកកម្ពុជាមានចំនួន២៤ម៉ឺននាក់មកកាន់ប្រទេសកម្ពុជា។លោកលើកឡើងទៀតថាសូមអរគុណចំពោះជួយរបស់សហរដ្ឋអាមេរិកដែលបានផ្តល់ប្រទេសកម្ពុជាក្នុងការជួយដល់ការដោះមីននិងការបន្តអនុគ្រោះការនាំទិញពីកម្ពុជាចូលទីផ្សារអាមេរិកដោយមិនគិតថ្លៃ។
លោករដ្ឋមន្រ្តីបានលើកឡើងថាក្រោមការជួយឧត្តម្ភនេះប្រទេសកម្ពុជាបានបោសសំអាតមីនលើផ្ទៃដីរាប់ពាន់ហិកតានិងបានកាត់បន្ថយគ្រោះថ្នាក់ដោយគ្រាប់មីនក្នុងមួយឆ្នាំក្រោម១០០នាក់។ក្រៅពីនោះកម្ពុជាបានបញ្ជូនកម្លាំងរក្សាសន្តិភាពនៅក្រោមការរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅស៊ូដង់ ម៉ាលី អាហ្វ្រិចកណ្តាលនិងប្រទេសមួយចំនួនទៀត។
លោកមុំ រ៉ាឌីបានថ្លែងប្រាប់អ្នកកាសែតក្រោយពីជំនួបថាលោកបានទៅកាន់ខេត្តសៀមរាបរយៈពេលពីរថ្ងៃឃើញមានការរីកចំរើនច្រើនណាស់ជាពិសេសសន្តិសុខល្អណាស់។លោកថា”ខ្ញុំសប្បាយចិត្តដោយឃើញមានរីកចំរើនបែបនេះ”។ក្នុងរយៈពេលទស្សនកិច្ចនេះលោកចង់ពង្រីកការងារកីឡាហើយលោកបានជួបជាមួយសិស្ស អនុវិទ្យាល័យ វិទ្យាល័យប្រមាណ៧០នាក់។ពេលនេះលោកចង់ឲ្យយុវជនខំទាំងអស់គ្នាដើម្បីកសាងប្រទេសជាតិ។
នៅពេលសួរថាលោកយល់យ៉ាងណាដែរចំពោះប្រទេសកម្ពុជាក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យបើប្រៀបធៀបនឹងអាមេរិក?លោកបានលើកឡើងថាបញ្ហាសុខភាពវាងសំខាន់ណាស់និងលោកធ្លាប់បានឆ្លងកាត់ការលំបាកណាស់តែលោកមិនដែលបានបោះបង់ឱកាសនោះទេ។យើងត្រូវខិតខំទាំងអស់គ្នា ឈប់គាបសង្កាត់គ្នាត្រូវខំប្រឹងប្រែងឡើង។ជួយលើកស្ទួយគ្នាឡើងទៀបយើងមានការរីកចំរើនទៅមុខ។
លោកបានលើកឡើងថាលោកមកប្រទេសកម្ពុជានៅពេលនេះមានបំណង់ចង់ឲ្យយុវជនអាមេរិកនិងកម្ពុជាសហការគ្នាលើវិស័យកីឡាបានខ្លាំងដើម្បីឈានទៅលេងនៅក្នុងកីឡាស៊ីហ្គេមខាងមុខ។លោកថាលោកមានការស្តាយដែលមានពេលខ្លីពេកសម្រាប់ការជួបជាមួយប្អូនខ្មែរនៅពេលនេះ។លោកបានលើកឡើងថាលោកមានបំណង់ចង់ឲ្យប្រទេសកម្ពុជាទទួលបានមេដាយមាសដូចប្រទេសគេដែរ។លោកថា៖”ខ្ញុំចង់ឲ្យមានការពង្រីកកីឡាបាស្កេតដោយឲ្យយុវជនកម្ពុជាទៅសិក្សានៅប្រទេសអាមេរិកនិងយុវជនអាមេរិកមកកម្ពុជាដើម្បីសិក្សាលើកវិស័យនេះបើទោះបីកម្ពុជាកីឡាផ្សេងៗហើយក្តី”៕