MENU
ប្រទេសហូឡង់ គ្រោងវិនិយោគវិស័យកសិកម្ម ផ្លែឈើ បន្លែនិងគ្រឿងទេសនាំចេញទៅ សហភាពអឺរ៉ុប
សេដ្ឋកិច្ច | ថ្ងៃព្រហស្បតិ៍ ទី០៣ មីនា ២០១៦, ១៣:៥៨ | ៥១៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖       ឯកឧត្តមកឹមស៊ីថនរដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមស៊ុនចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២ខែមីនាឆ្នាំ២០១៦បានអនុញ្ញាតឲ្យគណៈប្រតិភូស្ថានទូតនៃព្រះរាជាណាចក្រហូឡង់ដែលដឹកនាំដោយ លោក Arie Veldhuizenអមដោយក្រុមស្រាវជ្រាវមកពីសកលវិទ្យាល័យ Wageningenនិងមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចេញពីប្រទេសកំពុងអភិវឌ្ឍន៍(CBI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដល់ លោក Arie Veldhuizen ដែលបានដឹកនាំសហការី មកទស្សនកិច្ចនៅក្រសួងពាណិជ្ជកម្ម។ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ និងសកម្មភាពថ្មីៗរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ។

គណៈប្រតិភូបានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីគោលបំណងនៃជំនួបនេះ មានពីរគឺ (១) ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគក្នុងវិស័យកសិកម្ម ដូចជា ផ្លែឈើ បន្លែ និងគ្រឿងទេសនៅកម្ពុជា។ (២) មជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចេញពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ដើម្បីស្វែងរកលទ្ធភាពក្នុងការរៀបចំកម្មវិធីគាំទ្រវិស័យឯកជន ដើម្បីនាំចេញផលិតផលទៅកាន់សហភាពអឺរ៉ុប។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានសម្តែងនូវការគាំទ្រចំពោះ គណៈប្រតិភូហូឡង់ សម្រាប់ការស្វែងរកការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីស្តីទីបានជំរុញ និងលើកទឹកចិត្តឱ្យ ហូឡង់ ស្វែងយល់ពីលទ្ធភាពនៃការ វិនិយោគ លើរោងចក្រកែច្នៃផលិតផលសក្តានុពលនៅក្នុងប្រទេសកម្ពុជា។

Tags:
  • ប្រទេសហូឡង់
  • កសិកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥