MENU
សភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលសភាអាស៊ាន នៅខេត្តសៀមរាប
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៨ វិច្ឆិកា ២០១៦, ១៥:៤១ | ៣៦៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តសៀមរាប៖ រដ្ឋសភានៃប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលសភាអាស៊ានដែលមានប្រទេសជាសមាជិកសភាតំបន់អាស៊ីចំនួន២៣ប្រទេសនៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកានេះបានប្រជុំគណៈកម្មការប្រតិបត្តិលើកទី២មុនឈានទៅបើកមហាសន្និបាតជាផ្លូវការ នៅពេលរសៀលនេះ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសភាតំបន់អាស៊ី(APA)លើកទី៩ចាប់ពីថ្ងៃទី២៧វិច្ឆិកាដល់ថ្ងៃទី០២ធ្នូនៅសណ្ឋាគាសុខាសៀមរាបខេត្តសៀម រាបក្រោមប្រធានបទ«ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី»។ ដែលកិច្ចប្រជុំនេះមានសភាតំបន់អាស៊ីចំនួន២៣ប្រទេស បានចូលរួមពិភាក្សាពីបញ្ហាសន្តិភាព និងការអភិវឌ្ឍ ចូលរួមពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេចជិត២០ ដើម្បីជំរុញដំណើរការសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី។

ឯកឧត្តម ងួន ញ៉ិល អនុប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩បានមានប្រសាសន៍ នៅក្នុងពីធីបើកកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី២នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកានេះថា សេចក្តីព្រាងសេចក្តីសម្រេចជិត២០ដែលនិងដាក់ជូនមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩សម្រេចមានដូចជាសេចក្តីព្រាងសេចក្តីសម្រេច ស្តីពី វប្បធម៌ បច្ចេកវិទ្យា សុខភាព ពលករទេសសន្តប្រវេសសន៍ អំពើពុករលួយ សមាហរណកម្មទីផ្សារថាមពលអាស៊ី បញ្ហាបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ ជាដើម។

ឯកត្តមបានបញ្ជក់ថា តាមកម្មវិធីមហាសន្និបាតជាផ្លូវការមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជាមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានសភាតំបន់អាស៊ី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសន្ទរកថាគន្លឹះពេលបើកមហាសន្និបាតដែលមានថ្នាក់ដឹកនាំសភាបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ីយ៉ាងតិច២៥ប្រទេសចូលរួម ព្រមទាំងវត្តមាននៃ គណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការដៃគូជាច្រើនទៀត។

គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំបន់អាស៊ី បានសម្រេចដាក់សេចក្តីព្រាងសេចក្តីសម្រេចចំនួន១៩ ជារបៀបវារៈក្នុងមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ នៅលើទឹកដីអង្គរ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះជាលើកទី២ នៅឆ្នាំនេះ បន្ទាប់ពីបានទទួលរៀបចំ មហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ នៅភ្នំពេញកាលពីចុងឆ្នាំ២០១៥។

ប្រទេសជាសមាជិកមានចិន រុស្ស៊ី កូរ៉េខាងត្បូង ប៉ាគីស្ថាន ទួគី បារ៉ែន ប៊ូតង់ អ៊ីរាក់ អ៊ីរ៉ង់ ជាដើម ជជែកពិភាក្សាពីបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ស្រ្តី ជាដើម ដោយស្មើភាព និងក្នុងស្មារតីសាមគ្គីនៃគ្រួសារសភាតំបន់អាស៊ី។ សភាតំបន់អាស៊ី(APA) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយប្រែក្លាយពីសមាគមសភាអាស៊ីដើម្បីសន្តិភាព ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៩៩។ គិតមកទល់បច្ចុប្បន្ន សភាតំបន់អាស៊ីមានប្រទេសជាសមាជិកចំនួន៤២ប្រទេស។ មានអ្នកសង្កេតការណ៍ចំនួន១៦ប្រទេស និងអង្គការដៃគូចំនួន១០។ សភាកម្ពុជាតែងតែបានចូលរួមជាសភាជារដ្ឋសមាជិក ដើម្បីស្វែងរកសុខសន្តិភាព និងការផ្សះផ្សាប្រជាជាតិទំាងឡាយនៅក្នុងតំបន់អាស៊ីនេះ ឲ្យក្លាយជាមហាគ្រួសារតែមួយទទួលបានសុខសន្តិភាព និងការអភិវឌ្ឍស្មើៗគ្នាដោយចីរភាព។

សេចក្តីប្រកាសក្រុងភ្នំពេញ នៃមហាសន្និបាតសភាតំបន់អាស៊ី លើកទី៨ នៅភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៥ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសការប្រើហិង្សា និងការជំរុញឲ្យអនុវត្តវប្បធម៌សន្ទនា ការផ្សះផ្សា ដើម្បីសុខសន្តិភាព៕

Tags:
  • សភាកម្ពុជា
  • ម្ចាស់ផ្ទះ
  • ប្រជុំកំពូលសភាអាស៊ាន
  • ខេត្តសៀមរាប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥